Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ WWF អំពាវនាវឱ្យមាន «សម្ព័ន្ធសត្វដំរីអាស៊ី» បន្ថែមទៀតក្នុងទិវាសត្វដំរីពិភពលោកនេះ ដើម្បីការពារសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ​ : អង្គការ WWF-កម្ពុជា កំពុង​សហការ​ជាមួយការរិយាល័យអង្គការ WWF ផ្សេងទៀតនៅក្នុងតំបន់​ ដែលជាប្រទេសកំពុងមានវត្តមានសត្វដំរី ដើម្បី​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ពង្រឹង​វិធានការ​ការពារ​សត្វ​ដំរី​អាស៊ី។ ជាក់ស្តែង កន្លងមកយើងមានករណីសិក្សាមួយស្តីអំពីការស្លាប់នៃកូនដំរីក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃបុណ្យម្ដាយ ដែលបានបង្ហាញពីតម្រូវការជាបន្ទាន់សម្រាប់ការកែលម្អការសុខដុមនីយកម្មរវាងមនុស្ស និងសត្វដំរី។

នៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី ដែលជាទីកន្លែង និងជាទីជម្រករស់នៅរបស់សត្វដំរីអាស៊ីប្រមាណ ៣០០ ក្បាលនៅទីនោះ ហើយបច្ចុប្បន្នអង្គការ WWF-កម្ពុជា និងដៃគូ កំពុងសហការពង្រឹងការងារកែលម្អការគ្រប់គ្រងច្រករបៀង ដែលជាទីកន្លែងសត្វដំរីឆ្លងកាត់រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ឆាប់ៗខាងមុខនេះ អង្គការ WWF-កម្ពុជា រៀបចំដំណើរទស្សនកិច្ចសិក្សាមួយដែលមានការចូលរួមពីសិស្សានុសិស្សជា ១០០នាក់ នៅស្នាក់ការល្បាតត្រពាំងធ្មៀរ ដើម្បីបំផុសគំនិតដល់សិស្សានុសិស្ស ដើម្បីចូលរួមកាន់ច្រើននៅក្នុងការងារអភិរក្ស៕ រក្សាសិទ្ធដោយ : សុទ្ធលី

×