Saturday, August 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អះអាងថា សំដីរបស់លោក ធ្វើឱ្យខ្ញុំ មាន ” ការខ្មាសអៀន តូចចិត្ត និងខឹងសម្បា”

ភ្នំពេញ : ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា​ តើលោកសមជាខ្មែរ ទេ?

  • ខ្មាសអៀន ៖ ដោយខ្ញុំមិននឹកស្មានថា លោកជាជនជាតិខ្មែរមួយរូប ប៉ុន្តែនិយាយមិនឱ្យតម្លៃសញ្ជាតិខ្លួនឯងទាល់តែសោះ។ លោកធ្វើឱ្យអាប់អន់ដល់ ខ្មែររាប់លាននាក់ ដែលខិតខំប្រឹងប្រែងទប់ស្កាត់ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវ។ លោកមានបានយល់ពីជម្រៅនៃ ទឹកចិត្ត ឆន្ទៈ និងស្មារតីអង្គអាចក្លាហានរបស់វីរៈយុទ្ធជន យើង បើទោះមិនមានភាពទំនើបដូចទាហានឈ្លានពានក៏នៅតែការពារទឹកដីយើងមកដល់ពេលនេះ
  • តូចចិត្ត ៖ ដោយសារ មានខ្មែរដូចរូបលោក ដែលមិនត្រឹមតែមិនគាំទ្រប៉ុណ្ណោះទេ តែបែរជាម៉ោងនេះ ពេលនេះ មកនិយាយមួលបង្កាច់ ចំអកពីខឿនការពារជាតិខ្លួន និងធ្វើឱ្យអាប់អន់កិត្តិយសជាតិទៅវិញ។
  • ខឹងសម្បា ក្តៅក្រហាយ៖ រាជរដ្ឋាភិបាល និងយុទ្ធជនខ្មែរបានលះបង់គ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងសមរភូមិក្ដៅ។ លោកនិយាយបែបនេះ តើលោកបានយល់និងនឹកឃើញដល់យុទ្ធជនជួរមុខគ្រប់រូបដែលបានឃ្លាតឆ្ងាយពីប្រពន្ធកូន ហើយខ្លះបានរងរបួស ខ្លះពលីដើម្បីការពារទឹកដីខ្មែរ។
    ខ្ញុំបានជួបនិងស្តាប់ដោយផ្ទាល់ជាមួយបងៗរបួសដែលបានឆ្លងកាត់ ការវាយប្រហាររបស់ពួកឈ្លានពាន លោកពិតជាមិនអាចយល់នូវស្មារតីលះបង់និងភាពអង្គអាចក្លាហានរបស់ពួកគាត់ដែលនៅសមរភូមិផ្ទាល់នោះទេ លោកនៅក្រៅប្រទេសនិយាយដោយ រីករាយដោយមិនខ្វល់ពី ការពលីឬសុខទុក្ខរបស់ពូៗបងៗកងកម្លាំងរបស់យើងនៅជួរមុខ។

បើតាមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានបញ្ជាក់បែបនេះថា និយាយអោយខ្លី ហើយម្តងទៀត លោកសមជាខ្មែរ ទេ៕ រក្សាសិទ្ធដោយ​​: សុទ្ធលី

×