Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋជាង១០០០គ្រួសារទទួលបានអត្ថប្រយោជន៍ទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងពីព្រែកតាយី

ខេត្តកំពង់ចាម ៖ តាមរយៈការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលបានស្នើសុំសម្ដេចបវរអធិបតីនៅទំនប់ព្រែកតាយី សម្រាប់ស្ទាក់ទឹកបង្កបង្កើនផលដំណាំស្រូវប្រាំងហើយត្រូវបានសម្ដេចផ្ដល់តាមសំណូមពរ។ជាក់ស្ដែងព្រឹកថ្ងៃទី ១២ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំក្រុមការងារមន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសមិទ្ធផលថ្មីស្រឡាងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសំណង់ស្ទាក់ទឹកព្រែកតាយី​ ស្ថិតក្នុងឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់ ដែលបានស្ថាបនារួច​រាល់ជាស្ថាពរ។
ដូច្នេះតម្រូវការទឹកសម្រាប់បន្ថែមដំណាំស្រូវប្រាំងនិងមិនខ្វះខាតទៀតទេ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា:សំណង់ស្ទាក់ទឹកព្រែកតាយីនេះ បានបើកការដ្ឋានសាងសង់ នៅក្នុងខែមីនា ឆ្នាំ ២០២៥ និងស្ថាបនារួចរាល់នៅពេលនេះ ហើយសំណង់នេះ អាចស្ទាក់ទឹកស្តុកទុកបានប្រមាណជា ៤៥ម៉ឺនម៉ែត្រគូប សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ស្រោចស្រពដំណាំ ចំនួន ៤ភូមិ ក្នុងនោះមាន៖ ភូមិពាមក្នុង,ភូមីដីលើ,ភូមិពាមក្រៅ និងភូមិទួលរការ ស្មើនឹង១.៦៤៥គ្រួសារ ជាពិសេសពួកគាត់អាចមានលលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ចំនួន ៤២២ហិកតា និងដំណាំរួមផ្សំ ជាង១០ហិកតា ផ្សេងទៀត។

ដោយឡែកលោកបាន ស្រេងអភិបាលស្រុកស្ទឹងត្រង់ វិញលើកឡើងឱ្យដឹងដែរថា ប្រជាពលរដ្ឋជាច្រើនភូមិរស់នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលធ្លាប់បានបង្ករបង្កើតផលដំណាំស្រូវប្រាំងជួបកង្វះខាតទឹកនៅចុងរដូវ ពួកគាត់បានស្នើសុំសម្ដេចបបរសិបតីដើម្បីឲ្យជួយសាងសង់សំណង់ស្ទាក់ទឹកព្រែកតាយី ទីបំផុតសម្ដេចផ្ដល់តាមការស្នើសុំរបស់ពលរដ្ឋមែន។ ដូច្នេះចាប់ពីពេលនេះទៅមុខបងប្អូនដែលមានស្រែប្រាំងក្បែរតំបន់នេះនឹងមិនខ្វះទឹកសម្រាប់ស្រោចស្រព្យដំណាំស្រូវទៀតទេ។ក្នុងនាមអាជ្ញាធរស្រុកក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានព្យាយាមគ្រប់បែបយ៉ាងដើម្បីបំពេញសំណូមពរពលរដ្ឋហើយទីនេះ ក៏ជាស្រុកកំណើតរបស់សម្ដេចតេជោផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×