Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ទេ​ថា ហេតុ​អ្វី​ប្រធានាធិបតី Putin ពុំ​សូវ​សើច​?

អ្នក​ច្រើន​យល់ថា ភាព​កម្រ “​សើច​” របស់​លោក​ពូ​ទីន ដោយសារ​លោក​ជា​បុរស​ម្នាក់​មាន​អំណាច​កំពូល​លើ​ពិភពលោក​។ លោក​ប្រធានាធិបតី Rodrigo Duterte របស់​ហ្វីលីពីន ក៏​ធ្លាប់ “​រ​អ៊ូ​”​ពី​រឿង​លោកពូ​ទីន​ពុំ​សូវ​ចេះ​សើច​សោះ​។ លោក Duterte ពេល​ថា ៖ “​យើងខ្ញុំ​មាន​ឱកាស​ប្រាស្រ័យ​ជួបគ្នា​នៅ Peru ក្រោយ​សន្និសីទ​កំពូល APEC បញ្ចប់​។ ពេល​យើងខ្ញុំ​រង់ចាំ ការចាប់ផ្តើម​សន្និសីទ ខ្ញុំ​បាន​ឃ្លាំ​មើល​ប្រធានាធិបតី​ឲ្យដឹង ហើយ​ឃើញ​ថា លោក​ពិតជា​កម្រ​សើច​មែន​ទេ​” លោក Duterte ពោល​ប្រាប់ Reuters​។​

​បំណកស្រាយ​ឲ្យ​បញ្ហា​នេះ ក្រុម​អ្នកស្រាវជ្រាវ​មួយ​របស់​ប៉ូឡូញ តាមរយៈ​ការស្រាវជ្រាវ​មួយ​ចង្អុល​ប្រាប់ថា ៖ ប្រធានាធិបតី​រុស្ស៊ី -Putin ពុំ​ខុសប្លែក​ពី​ជនជាតិ​រុស្ស៊ី​ភាគច្រើន​នោះទេ ដែល​ពុំ​សូវ​មាន​ជំនឿ​លើ​មនុស្ស ដែល​…​ចូលចិត្ត​សើច​។​

​ប្រធានាធិបតី Duterte និង​ប្រធានាធិបតី Putin ក្នុងជំនួប​មួយ​។​

​ប្រសិនបើ​ជនជាតិ​រុស្ស៊ី ច្រើន​មាន​ទស្សនៈ​ថា សំណើច​ជាការ​ស្តែងចេញ​នូវ​កង្វះ​ភាពស្មោះត្រង់​នោះ​គ្រប់​ជនជាតិ​ស្វីស​តែង​ចាត់ទុកថា សំណើច​ជា​សញ្ញា​នៃ​ភាព​ស្មោះស្ម័គ្រ​ទៅវិញ​។​

​នៅ​រុស្ស៊ី​មាន​សុភាសិត មួយ​ពោល​ថា ៖ “​សើច​ដោយ​ពុំ​ចាំបាច់​សម្រេច​ហេតុផល​។ នោះ​ជា​សញ្ញា​នៃ​ភាពស្ងង់ខ្លៅ​”​។ ដូច្នេះ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនជាតិ​រុស្ស៊ី​គប្បី​យល់ថា ស្នាមញញឹម​ពុំ​ប្រាកដថា គេ​នឹង​ទាក់ទង​វិញ​ជាមួយ​អ្នក​ឡើយ ជនជាតិ​រុស្ស៊ី កម្រ​សើច​ចំពោះ​អ្នក​ចម្លែក​ណាស់ ហើយ​ពុំ​សើច “​សង​” ព្រោះតែ​ហេតុថា សើច​ត្រូវមាន​មូលហេតុ​គ្រប់គ្រាន់​សម្រាប់​…​សើច​!​។​

​ពុំមែន​រុស្ស៊ី​ប៉ុណ្ណោះ​ទេ​ប្រិយមិត្ត ទស្សនៈ​បែបនេះ គេ​នៅ​ប្រទះ​ឃើញ​មាន​ផង​ដែរ​នា​ជប៉ុន , ឥណ្ឌា អ៊ីរ៉ង់ កូរ៉េខាងត្បូង និង​បារាំង​។ ដែល​ពួកគេ​គិតថា អ្នក​ចូលចិត្ត​សើច​ច្រើន​ជា​មនុស្ស​មាន IQ ទាប​។​

​ប៉ុន្តែ​នៅ​ខណៈពេល​កំពុង​តានតឹង​ខ្លះ ក៏​គេ​សង្កេត​ឃើញ​លោក​ពូ​ទីន យកដៃ​ខ្ទប់​មុខ​សើច​ខ្លាំង​ដែរ ជាអាទិ៍ ពេល ឮ សំណើរ​នាំចេញ​សាច់ជ្រូក​ទៅកាន់​ឥណ្ឌូណេស៊ី ប្រទេស​មួយ​គ្របដណ្តប់ ដោយ​សាស​អ៊ីស្លាម​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម Alexander Tkachev ៕ ដោយ ៖ ចន្ទ្រា​

×