ភ្នំពេញ : ករណី ឃាតកម្ម កើតឡើងនៅចំណុចតូបធ្វើក្រចក ស្ថិតនៅមុខផ្សារអំពិល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ កាលពីវេលាម៉ោង ១១:៣៥នាទី ថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានឃាត់ខ្លួនឃាតករម្នាក់ដែលជាប្អូនថ្លៃរបស់ជនរងគ្រោះ។ ករណីកើតឡើងដោយសារជនដៃដល់បានខឹងបងថ្លៃស្រី ដឹងរឿងប្រពន្ធខ្លួនមានសាហាយស្មន់ ហើយលាក់លៀមមិនព្រមប្រាប់ក៏ បុរសជាប្អូនថ្លៃ យកកាំបិតកាប់ប្រហារទៅលើស្រ្តីជាបងថ្លៃ កំពុងតែដេកនៅលើអង្រឹង បណ្តាលឲ្យដាច់ដៃជើងស្លាប់ កាលពីវេលាម៉ោង ១១:៣៥នាទី ថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥
ស្ថិតនៅ ភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ថ្ងៃទី១២ ខែសីហាឆ្នាំ២០២៥។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា វេលាម៉ោង ១១:៣៧ នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា HOTLINE ១១៧ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ប៊ី ប៊ុនរ័ត្ន បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហានៃស្នង ការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍តី រៀម សរ មុខងារ ស្នងការង ទូរសព្ទ លេខ ០៩៧ ៧៧៨ ០០២៤ ដើម្បីអន្តរាគមន៍បន្ទាន់ ។
ក្រោយទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ហា កម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ ។ ជនបង្កឈ្មោះ ណាង វីន ភេទ ប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ បានធ្វើ សកម្មភាពយកកាំបិតខ្វែវកាប់ទៅលើបងថ្លៃ ឈ្មោះ សាវឿន សុជាតិ ភេទ ស្រី អាយុ ៤៥ ឆ្នាំ មុខរបរជាង ធ្វើក្រចក រស់នៅភូមិជាមួយគ្នា ត្រូវជាច្រើន កាំបិតបណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹង កន្លែងកើតហេតុ ដោយមូលហេតុ៖ ប្រច័ណ្ឌប្រពន្ធ និងខឹងបងថ្លៃពេលដឹងរឿងប្រពន្ធខ្លួនមាន សាហាយស្មន់ហើយនៅលាក់បាំងមិនព្រមប្រាប់។ កម្លាំងជំនាញធ្វើការឃាត់ខ្លួនជនបង្កបានភ្លាមៗ និងនាំខ្លួនមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ: សុទ្ធលី



