Tuesday, September 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ៦៥ឆ្នាំ

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញផ្សាយព័ត៌មានឲ្យដឹងថា យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៤២ បានចែងថា ៖ អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ៦៥(ហុកសិប ប្រាំ)ឆ្នាំ។ ចាប់ពីអាយុ៦៥(ហុកសិបប្រាំ)ឆ្នាំឡើងទៅ អ្នកកាន់បណ្ណបើកបរអាចអនុញ្ញាតឱ្យបើកបរបាន ប៉ុន្តែត្រូវ ពិនិត្យសុខភាព និងប្តូរបណ្ណបើកបរដែលមានសុពលភាពរយៈពេល២ (ពីរ) ឆ្នាំម្តង។

សុពលភាពនៃប្រភេទបណ្ណបើកបរក ខ គ ឃ និងងមានរយៈពេល ដូចខាងក្រោម៖
១- បណ្ណបើកបរប្រភេទក និងប្រភេទខ មានសុពលភាពរយៈពេល១០(ដប់)ឆ្នាំ។
២- បណ្ណបើកបរប្រភេទគ ឃ និងង មានសុពលភាពរយៈពេល៥ (ប្រាំ)ឆ្នាំ។
៣- អ្នកកាន់បណ្ណបើកបរ ត្រូវសុំប្តូរបណ្ណបើកបរមុនអស់សុពលភាពដោយភ្ជាប់មក ជាមួយនូវលិខិតពិនិត្យសុខភាពដែលបញ្ជាក់ថាអាចបើកបរបាន។ ការមិនបានមកប្តូរបណ្ណបើកបរថ្មី ត្រូវទទួលការពិន័យ ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ការពិនិត្យសុខភាពត្រូវមានលិខិតបញ្ជាក់ថាអាចបើកបរបានពីគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ឬមណ្ឌល សុខភាពដែលត្រូវកំណត់ដោយក្រសួងសុខាភិបាល។ រក្សាសិទ្ធដោយ៖សុទ្ធលី

×