Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា សន្យាបន្តតាមដានបទឈប់បាញ់រវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា Igor Driesmans សន្យាបន្តតាមដានបទឈប់បាញ់រវាងកម្ពុជា-ថៃ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងជំរុញគម្រោងអភិវឌ្ឍន៍កម្ពុជានិងអឺរ៉ុប ព្រមទាំងលើកទឹកចិត្តការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ានដែលកម្ពុជាជាប្រទេសសកម្មក្នុងចលនានេះ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានស្វាគមន៍និងគាំទ្រផែនការទាំងនេះ។

បទឈប់បាញ់រវាងកម្ពុជា-ថៃ បានសម្រេចចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលចូលរួមសង្កេតការណ៍ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×