ភ្នំពេញ ៖ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃប្រដាប់ដោយអាវុធ បានចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ហើយបានរាយលួសបន្លា ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ និងទី១៣ ខែសីហា នេះ។ អ្នកពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានៅ រសៀលថ្ងៃទី១៣ សីហានេះ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហានេះ កងទ័ពថៃ បានចូលមកត្រួតពិនិត្យ និងរាយបន្លាលួស នៅទិសទី១ យោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ដខេត្តបន្ទាយមានជ័យនៃបូរណភាពទឹកដីកម្ពុជា ដែលសកម្មភាពនេះគឺជាការបំពានដ៏គឃ្លើនចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នា។
កម្ពុជាសូមទាមទារឱ្យភាគីថៃ ឈប់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ នូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីដែលបានឯកភាពនៅក្នុងកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី។
ក្រសួងការពារជាតិកម្ពុជា សូមអំពាវនាវឲ្យថៃ រើចេញវិញជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។រក្សាសិទ្ធដោយ៖សុទ្ធលី










