កណ្តាល ៖ កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះឃាត់ខ្លូនថៅកែលក់ឡេ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។
កម្លាំងនគរបាលបានបញ្ជូន Love Riya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត។
មហាជនលើបណ្តាញសង្គមបានលើកឡើងថា កំហុសលេីកនេះ ធំធេងណាស់ មិនគួរអត់ឱនអោយទេ នាងគាំទ្រផលិតផលថៃ ផ្ទុយពីឆន្ទៈប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។ ទង្វើរបស់នាងប្រៀបបានជាទង្វើក្បត់ជាតិដែលមិនអត់ឱនអោយបាន ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ឧកញ៉ា ជា តុងហ៊ួរ សូមស្នើទៅ លោកអ្នកឧកញ៉ាប្រធានសមាគមឧកញ៉ាកម្ពុជា សមាគមឧកញ៉ាកម្ពុជា ដកគោរមងារ ស្រីម្នាក់នេះចេញពីឧកញ៉ាកម្ពុជា។ បើនៅតែបន្តទុកងារឧកញ៉ាដែលមានឈ្មោះស្អុយ បង្កបញ្ហាមិនចេះ ហៅទៅនែនាំមិនចេះកែបែបនេះតទៅទៀតនោះប្រជាជន ទូទាំងប្រទេស និងលែងឲ្យតម្លៃ លើឧកញ៉ា ស្រុកខ្មែរទាំងអស់។ កាត់សាច់ស្អុយឲ្យ កុំឲ្យរីករាលដាលជាជំងឺមហារីក និងប៉ះពាល់ដល់ឧកញ៉ាគេល្អៗ។
តម្លៃឧកញ៉ា មិនមែនលើលុយតែមួយមុខនោះទេតម្លៃពិតប្រាកដនៃឧកញ៉ា គឺ កិត្តិយស មាន កិត្តិយស គឺមានអ្វីៗគ្រប់បែបយ៉ាង។ ឧកញ៉ាដែលគ្មាន សុជីវធម៍ ឈ្លើយ ផ្អើន ឌឺដង មិនឲ្យតម្លៃដល់ ប្រធានសមាគម រួមទាំងធ្វើសកម្មភាព ប៉ះពាល់ដល់ ឧកញ៉ាល្អៗ
1ប្រទេស ខុសគេតែឯង ជាឧកញ៉ា មិនគ្រប់ទឹក ទឹកកន្លះក្អម មិនគួរឲ្យមាន ងារនេះតទៅទៀតទេ។ សូមលោកប្រធាន ដកចេញជាបន្ទាន់ សាច់នេះមិនត្រឹមតែស្អុយនោះទេ គឺជា ជំងឺមហារីក ប៉ះពាល់ដល់ឧកញ៉ាល្អៗ ទូទាំងប្រទេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី








