Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ចពិភពលោក ចូលជួប​សម្ដែង​ការគួរសម​

spot_img

​ប្រទេស​វៀតណាម​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៣​កញ្ញា​នេះដែរ បន្ទាប់​ពី​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម សម្តេច​​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ ឯកឧត្តម​សាស្ត្រាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ចពិភពលោក ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ ឯកឧត្តម​សាស្ត្រាចារ្យ បាន​មានប្រសាសន៍​ស្វាគមន៍​ជូន​ចំពោះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដែល​បាន​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍ សំដែង​នូវ​ការរីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ជា​ថ្មី​នៅ​ប្រទេស​វៀតណាម ព្រមទាំង​បាន​ធ្វើ​ការផ្លាស់ប្តូ​រ​ទស្សនៈ​ប្រកប​ដោយ​ផ្លែផ្កា​។​

​ជាមួយគ្នា​នេះ​សម្តេច​តេជោ បាន​ស្នើសុំ​ឲ្យ​ឯកឧត្តម​នាយក​ធ្វើការ​ចែកចាយ​នូវ​ឯកសារ ដ៏​មាន​សារៈសំខាន់​នេះ​លើ​ប្រធានបទ​សម្រាប់​ពិភពលោក​ទាំងមូល​។ ឯកឧត្តម​សាស្ត្រាចារ្យ សង្ឃឹមថា នឹង​អញ្ជើញ​សម្តេច​តេជោ ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វីស ដែល​ទាក់ទិន​ទៅ​នឹង​វិស័យ​កសិកម្ម ដែល​កម្ពុជា​កំពុង​មាន​សក្តានុពល​។ នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​កម្ពុជា​ក៏ដូចជា​ប្រទេស​នានា ក្នុង​តំបន់​កំពុង​មាន​ការចាប់អារម្មណ៍ និង​មាន​ការយកចិត្តទុកដាក់​ដូចគ្នា​។​

​បន្ទាប់ពី​បាន​អនញ្ញា​ត​អោយ ឯកឧត្តម​សាស្ត្រាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ចពិភពលោក ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​រួចមក នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម រ៉ានី​ល វីក្រេ​ម៉េ​ស៊ី​ង្ហ (Ranil Wickremesighe) នាយករដ្ឋ​មន្ត្រី​ស្រ៊ី​លង្កា ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ថា សម្តេច​ធ្លាប់​អញ្ជើញ​ទៅ​ប្រទេស​ស្រ៊ី​លង្កា​កាលពី​ឆ្នាំ​១៩៧៩ ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ការបរទេស ហើយ​ពេលនោះ ស្ថាន​ភាព​​នៃ​ប្រទេស​ទាំង​ពីរ​មាន​ស្ថានភាព​ដូចគ្នា​ពោល​គឺ យើង​មិន​ទាន់​អាច​ធ្វើ​កិច្ច​សហការ​គ្នា​បាន​។​

​តាមរយៈ​ជំនួប​នៅពេលនេះ សម្តេច​បាន​ស្នើឲ្យ ភាគី ស្រ៊ី​លង្កា តាមរយៈ​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ធ្វើ​ការសហការ​គ្នា​ក្នុង​ការជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត ដែល​មាន​សក្តានុពល​ដូចគ្នា​។​

​សម្តេច​ក៏​បាន ឆ្លើយតប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី ក្នុងការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច នៅ​ប្រទេស​ស្រ៊ី​លង្កា ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះដែរ មេដឹកនាំ​ទាំង​ពីរ​ក៏បាន ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅ​លើ​ក​ការ​ជំរុញ​​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី តំបន់ និង អន្តរជាតិ​អោយ​កាន់តែ​ល្អ​ប្រសើរឡើ​បន្ថែមទៀត​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×