Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញ CMAC ប្រទះឃេីញគ្រាប់ផ្សែង​ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មម​ មានផ្ទុកសារធាតុឆេះ និងផ្សែងពុលប្រភេទ​ White Phosphorus

កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។

កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែង​ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មម​ មានផ្ទុកសារធាតុឆេះ និងផ្សែងពុលប្រភេទ​ White Phosphorus (WP)​ ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។ 

គ្រាប់ផ្លោង១៥៥មមនេះ​ មានលេខ​ THS856105-011 155MM M825​ បានប្រទះឃេីញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិ​សាស្ត្រស្រុកបន្ទាយអំពិល​ ខេត្តឧត្តររមានជ័យ។​ ឆ្លៀតក្នុងឱកាសនេះ​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ​ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដេីម្បីចាត់វិធានការសុវត្ថិភាពជូន៕ រក្សាសិទ្ធដោយ : សុទ្ធលី

×