Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ : បុគ្គលលក់ឡេ Love Riya កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីច្បាប់

កណ្តាល : ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន ពាក់ព័ន្ធបណ្តាញសង្គមមួយចំនួន បានយកវីដេអូ បុគ្គលឈ្មោះ Love Riya សុំទោសដល់សាធារណជន និងក្រសួងពាក់ព័ន្ធដែលខ្លួនបានធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងអរិយធម៌ខ្មែរ នាពេលកន្លងមកធ្វើការផ្សព្វផ្សាយនោះ (គឺជាវីដេអូចាស់)។

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេ Love Riya ដើម្បីសាកសួរ។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ឈ្មោះ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។

បញ្ជាក់៖ បុគ្គលលក់ឡេឈ្មោះ Love Riya កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីច្បាប់។ ចំពោះវីដេអូ សុំទោសនេះមិនមែនជាករណីដែលសមត្ថកិច្ចជំនាញកំពុងអនុវត្តនោះទេ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×