ភ្នំពេញ : នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៥ លោកយុទ្ធ ចាន់ផល់ មេឃុំច្បារអំពៅ បានចេញសេចក្តីបញ្ជាក់ព័ត៌មានសូមគោរពជូនសារព័ត៌មាន បណ្ដាញសង្គម ហ្វេសបុកទូ ទាំងប្រទេសឱ្យបានជ្រាប់ថា មានសង្គមហ្វេសបុក បានបង្ហោះថាមានករណីបំពុលក្មេង៤ នាក់ដោយ ឪពុកម្តាយគ្មានលទ្ធភាពចិញ្ចឹមកូន នៅឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ខ្ញុំបាទមេឃុំសូមបដិសេដព័ត៌មាននេះជាព័ត៌មានមិនពិត កុហក បោកប្រាស់ និងក្លែងក្លាយ។
សូមបញ្ជាក់ថានៅភូមិ ស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ពុំមានករណ៏បំពុល ក្មេងស្លាប់ទេ គឺមានតែលង់ទឹកស្លាប់ចំនួន៤នាក់ មនុស្សចាស់ម្នាក់ ភេទប្រុស និងកុមារីតូចៗ ៣នាក់ នៅពេលទៅដាក់មងនេសាទត្រី ដោយមានខ្យល់ព្យុះបណ្តាលឱ្យលិចទូក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ មានការចូលរួមពី អាជ្ញាធរភូមិឃុំ ប៉ុស្តិ៍ និងការចូលរួមរំលែកទុក្ខពីលោកអភិបាលស្រុកបាធាយ និងតំណាង សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានឧបត្ថមសម្ភារៈថវិកាមួយចំនួនទៀតផង ដល់ក្រុមគ្រួសារសពលង់ទឹកស្លាប់។
ក្នុងនាមតំណាងរដ្ឋបាលឃុំច្បារអំពៅ លោកយុទ្ធ ចាន់ផល់ ក៏សូមជម្រាបដល់សារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ព័ត៌មានបង្ហោះខាងលើជាព័ត៌មានមិនពិត ហើយសូមប្រជាពលរដ្ឋទាំងអស់នៅក្នុងបណ្តាញសង្គមជឿ ជាក់លើការបំភ្លឺព័ត៌មានដោយខ្ញុំបាទមេឃុំ៕ រក្សាសិទ្ធដោយ : សុទ្ធលី








