Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការដាក់មីនថ្មី

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់អ្នកនាំពាក្យកងទ័ពថថាកម្ពុជាបង្កប់ មីនថ្មី ធ្វើឱ្យទាហានថៃជាន់បណ្តាលឱ្យរបួសជាបន្តបន្ទាប់ ចំនួន៤លើក លើកទី១ នៅថ្ងៃទី១៦ កក្កដា លើកទី២ នៅថ្ងៃទី២៣ កក្កដា លើកទី៣ នៅថ្ងៃទី៩ សីហា និងលើកទី៤ នៅថ្ងៃទី១២ សីហា។ ជាមួយគ្នានេះ ថៃបានចោទប្រកាន់ថាកម្ពុជា រំលោភលើមាត្រា១ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូ ដែលបច្ចុប្បន្នមាន១៦៥ប្រទេសជារដ្ឋភាគីកម្ពុជាត្រូវបាន
ទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតដ៏ច្រើនលើសលុប។ ជារឿយៗកងទ័ពថៃតង
ចោទប្រកាន់កម្ពុជាដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ។ ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានរបស់ថៃ អាជ្ញាធរមីនបានផ្ញើរលិខិតផ្លូវការជូនប្រធាន អនុសញ្ញាអូតាវ៉ា ដើម្បីជម្រាបពីសាវតា និងប្រវត្តិដែលថៃតែងចិញ្ចឹមចិត្តឈ្លានពានកម្ពុជាដោយប្រើរូបភាព ថាកម្ពុជាដាក់មីនថ្មី។

លិខិតនោះមានអត្ថន័យ សង្ខេបដូចខាងក្រោម៖
១. ថៃបានយកបញ្ហាមីនធ្វើនយោបាយចោទប្រកាន់ម្ដងហើយម្ដងទៀត ដើម្បីជាលេសប្រើកម្លាំងយោធា ឈ្លានពានកម្ពុជា។ ក្នុងឆ្នាំ ២០០៨ ថៃបានចោទប្រកាន់ស្រដៀងគ្នាអំពីការដាក់មីនថ្មី ដែលការចោទ នេះគឺគ្មានភស្តុតាងច្បាស់លាស់។ ទាំងនេះ គឺជាយុទ្ធសាស្ត្រដែលថៃប្រើប្រាស់ ដើម្បីបង្កឱ្យស្ថានភាព មានភាពតានតឹងនិងឈានទៅប្រើកម្លាំងប្រដាប់អាវុធ។ ក្នុងន័យនេះ កម្ពុជា បានផ្តល់នូវកំណត់ចំណាំថា៖ ប្រសិនគ្រោះថ្នាក់ឬឧប្បត្តិហេតុកើតឡើងនៅក្នុងទឹកដីថៃ ថៃត្រូវទទួលខុសត្រូវដោយខ្លួនឯង។ កម្ពុជា សូមបដិសេធដាច់ខាត រាល់ការប៉ុនប៉ង ចោទប្រកាន់ ឬទំលាក់កំហុសដោយគ្មានមូលដ្ឋាន ឬបើ ជាលេសដើម្បីកេងប្រវ័ញ្ច ផលប្រយោជន៍ នយោបាយ ឈានទៅឈ្លានពានដោយប្រើកម្លាំងយោធា ប្រសិនគ្រោះថ្នាក់ ឬឧប្បត្តិហេតុកើតឡើងនៅក្នុងទឹកដីកម្ពុជា ឬតំបន់ព្រំដែនមិនទាន់បញ្ចប់ការ ខណ្ឌសីមា មានន័យថា ថៃបានបំពានអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងកិច្ច ព្រមព្រៀងក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥។ តំបន់នេះ ជាតំបន់មានមីនច្រើនដែលបានបន្សល់ទុកដោយសង្គ្រាមក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ · ដល់ ១៩៨០ ហើយបច្ចុប្បន្ន តំបន់នេះកំពុងមានការស្រាវជ្រាវ និងត្រូវបោសសម្អាត ប៉ុន្តែការបោសសម្អាតក្នុងតំបន់នេះ មានការលំបាកដោយសារស្ថានភាពព្រៃភ្នំ និងបញ្ហាខណ្ឌសីមា ព្រំដែនដែលមិនទាន់បញ្ចប់។

ដោយមូលហេតុនេះ រួមជាមួយការគំរាមកំហែងដោយយោធាថ និង ដើម្បីសហគមន៍មានសុវត្ថិភាព ចាំបាច់ត្រូវបញ្ចប់ការខណ្ឌសីមាព្រំដែនជាមុន។ កម្ពុជាបដិសេធ ដាច់ខាតចំពោះចេតនាចោទប្រកាន់មិនពិត ឬប្រើប្រាស់បញ្ហាមីន ជាលេសដើម្បីកេងចំណេញ
នយោបាយ ឬរំលោភដែនអធិបតេយ្យភាពប្រទេសដទៃ។

២. កម្ពុជា មិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ហើយកម្ពុជាបដិសេធ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការចោទប្រកាន់មិនពិតអំពីការប្រើប្រាស់មីន ដើម្បីជាហេតុផលឈ្លានពាន
និងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា។

៣. កម្ពុជា សូមអំពាវនាវដល់រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំងអស់៖
ចូលរួមការពារបូរណភាពអនុសញ្ញាអូតាវ៉ា និងច្រានចោលដាច់ខាតចំពោះការចោទប្រកាន់ដោយគ្មាន មូលដ្ឋានរវាងរដ្ឋភាគី ជាក់ស្ដែងករណីថៃ ចោទកម្ពុជា
ចូលរួមជម្រុញឱ្យថៃដោះលែងជាស្ទាន់ នូវទាហានកម្ពុជាដែលនៅសេសសល់ទាំងអស់ដែលថៃបាន ចាប់ខ្លួន និងឃុំឃាំងដោយខុសច្បាប់ ព្រោះវាជាការរំលោភបំពានច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង ឈប់បាញ់ និងគោលការណ៍មនុស្សធម៌
ជំរុញឱ្យថគោរពយ៉ាងពេញលេញ នូវកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និង លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ និងបញ្ឈប់ រាល់ការឈ្លានពានមកលើកម្ពុជាជំរុញការបន្ត និងពន្លឿនការកំណត់ខណ្ឌសីមាព្រំដែន ដែលស្របតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ និងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ដោះស្រាយបញ្ហាប្រកបដោយសន្តិភាព បញ្ចៀសការប៉ះទង្គិចប្រដាប់អាវុធ ធ្វើឱ្យការបោសសម្អាតមីន ប្រព្រឹត្តទៅបានដោយរលូនជម្រុញឱ្យថៃទទួលយកនូវការប្រើប្រាស់វិធានការច្បាប់ ចំពោះចំណុចព្រំដែនដែលមានជម្លោះទាំង៤ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីធានាបាននូវដំណោះស្រាយច្បាស់លាស់ មានសន្តិភាព ដែលអំណោយផលដល់ការបោសសម្អាតមីន
ជំរុញឱ្យថៃបញ្ឈប់ការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធដែលបញ្ចេញសារធាតុគីមីពុល គ្រាប់ទម្លាក់ ពីលើអាកាសប្រភេទ MK series 80 ការចាប់និងឃុំខ្លួនទាហានកម្ពុជាក្រោយបទឈប់បាញ់ និង ការរំលោភបំពានលើទាហានកម្ពុជាក្នុងអំឡុងពេលឃុំខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×