Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់ ២​យ៉ាងនេះ​នៅ​ពេល​ព្រឹក ធ្វើឲ្យ​ថ្លើម​អ្នក​គ្មាន​ជាតិពុល​នោះទេ​

​ថ្លើម ជា​សេរី​រាង្គ​មួយដ៏​មាន​សំខាន់​បំផុត​សម្រាប់​មនុ​ស្ស​គ្រប់រូប ព្រោះ​វា​មាន​តួនាទី​បន្សាប​ជាតិពុល នៅក្នុង​រាងកាយ ដែល​កើតឡើង​ដោយសារ ការដកដង្ហើម ការ​ទទួលទាន​អាហារ​មិនល្អ ជាពិសេស​ការសេព​គ្រឿង​ស្រវឹង និង​ជក់បារី​ជាដើម​។​ ​ទោះបីជា​ថ្លើម​ជា​ភ្នាក់ងារ​បន្សាប​ជាតិពុល​ក៏ដោយ តែបើ​ជាតិពុល​ច្រើន​ហួស​កម្រិត​ពេក វា​ប្រាកដជា​ធ្វើឲ្យ​ថ្លើម​អ្នក​ចុះ​ខ្សោយ​ទ្រុឌទ្រោម​ជា​លំដាប់​។​

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សកម្មភាព​ទាំង​២​ដែល​អ្នក​គួរតែ​ធ្វើ​នៅ​ពេល​ព្រឹក ព្រោះ​វា​ជំនួយ​ដល់ ថ្លើម​អ្នកខ្លាំង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១. ក្រោយពេល​ដែល​អ្នក​ក្រោក​ពី​គេង អ្នក​អាច​ពិសារ​ទឹក​ចំនួន​មួយ​កែវ ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ អ្នក​ងាយ​បញ្ចេញ ជាតិពុល​តាមរយៈ​ការ​បត់ជើងធំ​។ ប៉ុន្តែ​ទឹក​នោះ​មិន​គួរ​ជា​ទឹកកក​នោះទេ​។ អ្នក​គួរតែ​ញ៉ាំ​ទឹក​ដែល​ដាំ​ពុះ ហើយ​ទុក​ឲ្យ​ត្រជាក់ ដោយ​មាន​សី​តុ​ណ្ហភ​ភាព​ចន្លោះ​ពី​៣០ ដល់​៣៥​អង្សា​សេ ទើប​ល្អ​ចំពោះ​សុខភាព​អ្នក​។​

២. ពេលព្រឹក ជា​ពេល​ដែល​ល្អ​បំផុត​ក្នុង​ការបញ្ចេញ​ជាតិពុល​ពី​ថ្លើម​។ ការបញ្ចេញ​ជាតិពុល​នេះ អាច​ធ្វើបាន​តាម រយៈ​ការ​បត់ជើងធំ​។ ដូចនេះ អ្នក​គួរតែ​បត់ជើងធំ​ក្រោយពេល​ក្រោក​ពី​គេង ហើយ​មុន​បរិភោគ​អាហារ ពេលព្រឹក ចំនួន​២​ម៉ោង​។​

​ប្រភព ៖ buzzlife​

សុភ័ក្ត្រ

×