Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចឃុំខ្លួនអ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ក្រោមបទចោទប្រកាន់ចំនួន០២ បទល្មើស គឺបទ «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»

ភ្នំពេញ : អ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើស។

​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីបញ្ជាក់ព័ត៌មានយ៉ាងដូច្នេះថា រហូតមកដល់ពេលនេះ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ចំនួន០២ បទល្មើស រួមមាន៖ ១-ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ២-ធ្វើឱ្យខូចទឹកចិត្តកងទ័ព។

តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចោទប្រកាន់អ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ចំនួនពីរបទល្មើស រួមមាន «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។

អ្នកស្រី Love Riya ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល៕ រក្សាសិទ្ធដោយ : សុទ្ធលី

×