Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន បានទៅដល់ទីតាំងជាក់ស្តែងដែលពួកយោធាឈ្លានពានថៃ រាយបន្លាលួសចូលទឹកដីកម្ពុជា នៅខេត្តបន្ទាយមានជ័យ​

ភ្នំពេញ : នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន បានទៅដល់ទីតាំងជាក់ស្តែងដែលពួកយោធាឈ្លានពានថៃ រាយបន្លាលួសចូលទឹកដីកម្ពុជា នៅខេត្តបន្ទាយមានជ័យ​ ហេីយការពិតនឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលាយទៅកាន់ពិភពលោក យ៉ាងឆាប់បំផុត។

បើតាមការផ្សព្វផ្សាយព័ត៌មាននៅផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្រ្តី បានបញ្ជាក់ថា វីដេអូយកចេញពីការផ្សាយផ្ទាល់របស់លោក Mrchael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានសហរដ្ឋអាមេរិច ដែលបានចុះទៅដល់មូលដ្ឋានជាក់ស្តែង ហើយបានផ្សាយបន្តផ្ទាល់ទាំងភ្លៀង ដោយសង្ខេបខ្លឹមសារដូចខាងក្រោម៖
ប្រជាជនកម្ពុជាត្រូវការសន្តិភាព

  • ក្មេងៗត្រូវការជម្រក ត្រូវការរៀន
  • គាត់ថានឹងបង្ហាញរូបភាព និងវីដេអូការពិតអំពីអ្វីដែលកើតមានចំពោះលោកប្រធានាធិបតីអាមេរិក
  • ប្រព័ន្ធព័ត៌មានជាច្រើនបានកុហកលោកប្រធានាធិបតី ហើយគាត់កំពុងបង្ហាញការពិត
  • ពេលដែលកម្ពុជា សម្រេចឯកភាពកិច្ចព្រមព្រៀងបទឈប់បាញ់ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ពីមុនកម្ពុជា មិនដែលមានទ័ពនៅទីនេះទេ ហើយក្រោយបទឈប់បាញ់ កម្ពុជាក៏មិនមានដែរ តែខាងថៃបានចោទថាកម្ពុជាដាក់ទ័ព ហើយតម្រូវឱ្យថៃការពារបូរណភាពទឹកដីគេ តែការពិតនេះគ្មានអ្វីទាំងអស់
  • នេះជាអ្វីដែលថៃបានបង្កើតឡើង ហើយចង់លេងល្បែងរបស់ខ្លួន ហើយជ្រើសរើសសង្គ្រាម
  • គាត់ចង់បញ្ជាក់ទៅមិត្តភ័ក្រទាំងអស់ មកស្វែងយល់ការពិត ហើយត្រូវធ្វើអ្វីម្យ៉ាង ពិសេសត្រូវតែប្រឆាំងនឹងអំពើអាក្រក់នេះ ដែលមិនអាចទទួលយកបាន
  • គាត់នឹងបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់លោកប្រធានាធិបតី
  • ក្មេងៗ ក្មេងចាស់ប្រុសស្រីពេលនេះកំពុងនៅក្រោមដំណក់ទឹកភ្លៀង ព្រោះផ្ទះត្រូវបានថៃរំលោភ
  • គាត់បញ្ជាក់ម្តងហើយម្តងទៀត​ ថាគាត់មិនអាចទទួលយកបានទេ សូមឱ្យមិត្តភ័ក្រទាំងអស់ តាមដានជាមួយគាត់ គាត់បានថាថៃជាអ្នកផ្លោងគ្រាប់បែកដាក់វត្ត ដាក់ផ្ទះ ទាំងដែលជាក់ស្តែងនៅទីនេះគ្មានការគំរាមកំហែងអ្វីទាំងអស់
  • គាត់ថានឹងស្នើឱ្យ Elon Mask បើកប្រព័ន្ធ Settle lite ដើម្បីមើលការពិត
  • គាត់ស្នើឱ្យលោកប្រធានាធិបតីពិនិត្យមើល ហើយប្រើប្រាស់គ្រប់ប្រព័ន្ធច្បាប់អន្តរជាតិ​ ICJ ដើម្បីដោះស្រាយលើករណីនេះ
  • គាត់ថាថៃជាអ្នកបង្កើតបញ្ហាទាំងអស់ ហើយជាអ្នកដែលបានបំពានកម្ពុជា
    សូមបងប្អូនមើលហើយចែករំលែកឱ្យបានច្រើនផង នេះជាការពិតរបស់យើង ហើយបរទេសកំពុងមកជួយផ្សាយការពិត ពិសេសនឹងលឺដល់ប្រធានាធិបតីអាមេរិក ៕​ រក្សាសិទ្ធដោយ : សុទ្ធលី
×