Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលក្រុងប៉ៃលិន បង្រ្កាបករណីក្មេងទំនើងម្នាក់បង្កហិង្សាដោយចេតនា និងកំពុងបន្តតាមស្វែងរកឃាត់ខ្លួនបក្សពួក៤នាក់ ទៀតដែលកំពុងធ្វើការគេចខ្លួន

ខេត្តកែប : ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការបង្រ្កាបករណីក្មេងទំនើងបង្កហិង្សាដោយចេតនា។

ក្រោយពីទទួលសេចក្តីរាយការណ៍ថាមានករណីក្មេងទំនើងបង្កហិង្សា កាលពីថ្ងៃទី១៤/០៨/២៥ នៅចំណុចភូមិអូរតាពុកលេី សង្កាត់/ក្រុង/ខេត្តប៉ៃលិន។

ដោយទទួលបានគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានចាត់តាំងកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យដែលជាជនដៃដល់ចំនួន០១នាក់ ឈ្មោះ រ៉េត សុវណ្ណារិទ្ធ ហៅ សាក់ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុង/ខេត្តប៉ៃលិន(ជនដៃដល់កាន់ខ្សែក្រវ៉ាត់ ពណ៌ស វ៉ៃទៅលើជនរងគ្រោះ)។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តតាមស្វែងរកឃាត់ខ្លួនបក្សពួកចំនួន០៤នាក់ ទៀតដែលកំពុងធ្វើការគេចខ្លួន យកមកអនុវត្តទៅតាមនីតិវិធីច្បាប់។

ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តទៅតាមនីតិវិធី៕ រក្សាសិទ្ធដោយ : សុទ្ធលី

×