Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត! ការអំពាវនាវរបស់លោក Michael B Alfaro បានឮដល់សេតវិមានហើយ ដោយពេលនេះ ប្រធានាធិបតី ត្រាំ ក៏បានដឹងពីចរិតពិតរបស់ថៃដែរ!

ទីបំផុត សំឡេងអំពាវនាវរបស់លោក Michael Alfaro បានឮដល់សេតវិមានហើយ ដោយពេលនេះ ប្រធានាធិបតី ត្រាំ ក៏បានដឹងពីចរិតពិតរបស់ថៃ ហើយលោកកំពុងបន្តតាមដានយកចិត្តទុកដាក់លើរឿងនេះ។!

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងតាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox News ឲ្យដឹងថា រហូតមកដល់ពេលនេះលោក នៅតែបន្តយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ និងចង់ឃើញបទឈប់បាញ់រវាងកម្ពុជា និងថៃទទួលបានជោគជ័យ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តមានប្រសាសន៍អំពីកិច្ចអន្តរាគមន៍របស់លោក ដើម្បីបញ្ចប់ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ ដោយលោកនៅតែសង្កត់ធ្ងន់ពីការអនុវត្តបទឈប់បាញ់ និងត្រៀមចាត់វិធានការថ្មីបន្ថែមទៀត ប្រសិនបើកិច្ចអន្តរាគមន៍របស់លោកត្រូវបរាជ័យ!

វីដេអូ Live របស់លោក Michael Alfaro ត្រូវបានលោក Gary Franchi ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានពីសេតវិមានបានយកទៅបង្ហោះបន្ត ដោយក្នុងសំណេរនោះ លោកបានលើកឡើងថា «បានដឹងដល់ប្រធានាធិបតី Donald J. Trump ហើយ!…»

លោក Gary Franchi បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាគួរតែទទួលបាននូវ សន្តិភាព កិត្តិយស និង ការគោរព។ កសិករ និងគ្រួសារ ដែលចង់រស់នៅដោយសុខសុវត្ថិភាព មិនគួរត្រូវបានគេបំភ័យ ដោយអំពើឈ្លានពានឡើយ ។

ក្នុងសំណេរលោកក៏បានរំលេចយ៉ាងច្បាស់ពីការមិនគោរពបទឈប់បាញ់ដែលមានការចូលរួមខ្នះខ្នែងដោយផ្ទាល់ពីលោក ត្រាំ ដែរ ដោយថៃ បានចាប់ កងកម្លាំងកម្ពុជា២០ រូបនៅក្រោយបទឈប់បាញ់ចូលជាធរមាន។

ត្បិតថាក្នុងចំណោមនោះ ថៃព្រមដោះលែង២នាក់មកវិញ តែលោកបាននិយាយថា ថៃ ត្រូវតែដោះលែងពួកគេទាំងអស់មកវិញភ្លាមៗ។

ជាចុងក្រោយលោក Gary Franchi បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាគួរត្រូវបានទទួលសន្តិភាព កិត្តិយស និងការគោរព។ កសិករ និងគ្រួសារ ដែលចង់រស់នៅក្នុងសុវត្ថិភាព មិនគួរត្រូវបានគេបំភ័យដោយអំពើឈ្លានពានឡើយ។

ការបង្ហោះរបស់លោក មិនមែនធ្វើតែមាត់នោះឡើយ តែបានភ្ជាប់វីដេអូរាយការណ៍ ដែលជារបាយការណ៍ពីលោក Michael ដែលបានបាត់ចេញពីហ្វេសប៊ុកនោះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×