ឯកឧត្តម ហេង រតនាបានឲ្យដឹងថា៖”គ្រាប់មីន PMN-2 ដែលសៀមដាក់បង្ហាញនៅលេីតុដែលពន្យល់ថា រកឃេីញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពដេីម្បីបង្កផ្ទុះឡេីយ!” ។
ទី ១៦ ខែសីហានេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក់ បានបញ្ជាក់ថា គ្រាប់មីនPMN-2សំដែងនិងគ្រាប់មីនPMN-2ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង!! គ្រាប់មីនPMN-2 ដែលថៃដាក់បង្ហាញនៅលេីតុដែលពន្យល់ថារកឃេីញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះជាគ្រាប់មីនមិនទាន់ដកគន្លឹះសុវត្ថិភាពដេីម្បីបង្កផ្ទុះទាំងអស់។
ឯកឧត្តម ហេង រតនា បានសង្កត់ធ្ងន់ថា ព័ត៌មាន និងការចោទប្រកាន់ពីភាគីថៃ គឺមិនអាចទទួលយកបានទេ ព្រោះមិនមានមូលដ្ឋានត្រឹមត្រូវផ្នែកបច្ចេកទេស។
ឯកឧត្តម បន្ដថា តាមធម្មតា និងបច្ចេកទេសប្រសិនការដាក់មីនដេីម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហេីយ បេីមិនដកគឺជាន់មិនផ្ទុះនោះទេ! ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



