តាកែវ៖ ថ្លែងនៅចំពោះមន្ត្រីរាជការ កងកលាំង និងលោកគ្រូអ្នកគ្រូ យុវជន និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងពិធីបូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវឆ្នាំទី៣ អណត្តិទី២ នៅតាមស្រុក ក្រុងទូរទាំងខេត្តតាកែវនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ២០១៧នេះ អភិបាលខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ បាន ស្រាយបំភ្លឺនៅសំនួរ និងការសំណូមពរពីបងប្អូនប្រជាពលរដ្ឋដែលមានចំងល់ ដោយបានលើកឡើងពីបញ្ហាធំៗ៣ចំនុច រួមមានចំណុចទី១ អភិបាលខេត្តតាកែវប្រមានចាត់វិធានការលើការសាងសង់ផ្ទះនិងសំណង់រឹងផ្សេងៗដែលគ្មានការសុំអនុញ្ញាតច្បាប់សាងសង់ពីមន្ទីរជំនាញ ដែលធ្វើការសាងសង់ហើយបានរំលោភបំពានលើដីចំណីផ្លូវ និងដីប្រឡាយទឹក ។ ក្នុងនោះដែរ ឯកឧត្តមក៏បានជំរុញអោយមន្ទីរជំនាញត្រូវត្រួតពិនិត្យលើទីតាំងមួយចំនួនដែលមានការសាងសង់លំនៅដ្ឋាន និងការសាងសង់សំណង់រឹងអ្វីផ្សេងៗ ដែលគ្មានការសុំច្បាប់អនុញ្ញាតពីមន្ទីរជំនាញ ហើយបានរំលោភបំពានលើដីចំណីផ្លូវនិងប្រឡាយទឹកនោះ ត្រូវធ្វើការរាយការណ៏មកថ្នាក់ខេត្ត ដើម្បីខេត្តចាត់វិធានការវាយកំទេចចោលតែម្តង ចំពោះបុគ្គលដែលធ្វើការរំលោភបំពាននិងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ហើយលោកបានសង្កត់ធ្ងន់ថា មិនអាចទុកអោយមនុស្សម្នាក់ទទួលផលប្រយោជន៍ ហើយប្រជាពលរដ្ឋជាច្រើននាក់ទៀត កើតមានជាបញ្ហានោះឡើយ ។
ចំណុចទី២ ពាក់ព័ន្ធជាករណីគ្រឿងញៀន ឯកឧត្តមឡាយ វណ្ណៈ បានលើកឡើងថា គ្រឿងញៀនគឺបានសាយផាយ នៅទូរទាំងពិភពលោកទៅហើយ ហើយក្នុងនោះដែរ ប្រទេសកម្ពុជារបស់យើងក៏ជាប្រទេសមួយដែលទទួលរងគ្រោះមួយផងដែរ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ និងការសាយផាយនៃការប្រើប្រាស់គ្រឿងញៀននេះផងដែរ ឯកឧត្តម ឡាយ វណ្ណៈ និងបង្កើតជាកន្លែងទទួលព័ត៌មានមួយ មានស្នាក់ការនៅសាលាខេត្ត ដែលមានដាក់លេខទូរស័ព្ទគ្រប់ប្រព័ន្ធ ដើម្បីរង់ចាំទទួលព័តមានពីសំណាក់បងប្អូនប្រជាពលរដ្ឋ រឺយុវជននិងលោកគ្រូ អ្នកគ្រូនៅទូទាំងខេត្តធ្វើការរាយការ ឬទំនាក់ទំនងផ្តល់ព័តមានតាមទូរស័ព្ទនោះ ដោយរាយការណ័អំពីទីតាំងឬចំនុចណាមួយដែលមានការប្រើប្រាស់គ្រឿងញៀននិងចែកចាយគ្រឿងញៀន និងក្មេងទំណើងបង្កអុកឡុកនៅតាមទីកន្លែងណាក៏ដោយនៅក្នុងខេត្ត គឺសមត្ថកិច្ចជំនាញមានកំលាំងប៉ូលីស ប៉េអ៊ឹម និងចុះទៅបង្ក្រាបភ្លាម ដោយមិនទុកអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មានការភ័យក្លាចឡើយ ។ ក្នុងនោះដែរ ឯឧត្តមអភិបាលខេត្តក៏បានសង្ឃឹមថា នៅពេលដែលលោកបង្កើតនៅប្រព័ន្ធរងចាំទទួលពត័មានតាមទូរស័ព្ទនេះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមសហការជាមួយនិងអាជ្ញារធរ និងសមត្ថកិច្ចជំនាញ ដើម្បីធានាអោយបាននៅសុវិត្តភាពភូមឃុំនៅតាមមូលដ្ឋានផងដែរ ។
ចំណុចទី៣ បញ្ហាសម្រាម អភិបាលខេត្តតាកែវ បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវមានស្មារតីខ្ពស់លើការសម្អាតបរិស្ថាន និងផលប៉ះពាល់មួយចំនួន ដែលក្រុមអាជីវករដែលដាក់លក់ដូរ និងប្រជាពលរដ្ឋមួយចំនួនដែលបោះសម្រាមចោលពាសវាលពាសកាល ធ្វើអោយសោភ័ណ្ឌភាពទីក្រុងរបស់យើងមានការថយចុះ និងបង្កើតជាបរិស្ថានមិនល្អ ។ ដូច្នេះដើម្បីអោយផ្ទះរបស់យើងស្អាត ទីក្រុងរបស់យើងមានសោភ័ណ្ឌភាព និងមានបរិយាកាសល្អនោះ គឺត្រូវផ្តើមចេញពីពលរដ្ឋទាំងអស់គ្នាចូលរួមសម្អាត លុបបំបាត់ចោលនៅការចោលសម្រាមពាសវាល ពាសកាលនេះ ហើយក្នុងនោះបើសិនជានូវមានការចោលសម្រាមពាសវាលពាសកាលទៀតបុគ្គលម្នាក់នោះនិងទទួលរងនៅការផាកពិន័យ ពីសំណាក់អាជ្ញារធរជាមិនខាន ។
ចុងបញ្ចប់នៃកម្មវិធីនេះដែរឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តលោកបានលើកឡើងនិងជំរុញបន្ថែមលើការងារមួយចំនួនចំពោះសំនួរនិងចម្លើយនៃវេធិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ហើយលោកបានគាំទ្រទាំងស្រុងចំពោះវិធានការលើអ្នកចោលសម្រាមចោលពាសវាលពាសកាល ហើយនិងត្រូវធ្វើការផាកពិន័យជាប្រាក់ រួចនិងថតរូបភាពផ្សព្វផ្សាយតាមទូរទស្សន៏ ដើម្បីអោយប្រជាពលរដ្ឋទាំងអស់បានឃើញនិងមិនយកគំរូតាមអ្នកដែលបោះសម្រាមចោលពាសវាល ពាសកាលនេះតទៅទៀតនោះទេ ៕ តាកែវ