ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបង្ហោះសារលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២៥នេះថា « មិនមានការរៀបចំ កម្មវិធីដើរថ្មើរជើង ថ្ងៃ១៨សីហាខាងមុខទេ »។
ខាងក្រោមនេះជាសម្រង់សំណេររបស់ឯកឧត្តម ហ៊ុន ម៉ានី បានខ្លឹមសារយ៉ាងដូច្នេះថា សូមជម្រាបជូនជនរួមជាតិ និងសាធារណជនទូទៅមេត្តាជ្រាបថា « មិនមានការរៀបចំ កម្មវិធីដើរថ្មើរជើង ថ្ងៃ១៨សីហាខាងមុខទេ »។
ថ្មីៗនេះ មានគណនីបណ្តាញសង្គមមួយចំនួនបានបង្ហោះវីដេអូ ដែលដកស្រង់កិច្ចសម្ភាសមួយរបស់ខ្ញុំកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយភ្ជាប់ខ្លឹមសារថានឹងមានការដង្ហែថ្មើរជើងមួយទៀតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា វីដេអូនេះជាវីដេអូចាស់ ដែលកិច្ចសម្ភាសនេះមានគោលបំណងអំពាវនាវឱ្យមានការចូលរួមព្រឹត្តិការណ៍ «ដំណើរថ្មើរជើងបង្ហាញការរួបរួមជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ (Solidarity March)»ដែលត្រូវបានប្រព្រឹត្តទៅ តាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥មកម្លេះ។ ខ្ញុំពុំមានគម្រោង ដឹកនាំរៀបចំ ឬចូលរួមកម្មវិធីជួបជុំណាមួយ នៅថ្ងៃទី១៨ ខែសីហានោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

