Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញជូនសាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិនូវព័ត៌មានដែលថៃផ្សព្វផ្សាយមិនពិតម្តងហើយម្តងទៀត ចោទប្រកាន់កម្ពុជាដាក់មីនថ្មី ដែលរំលោភទៅនឹងអនុសញ្ញាអូតាវ៉ា

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមជម្រាបជូនសាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិ មេត្តាជ្រាបថា នៅថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ព្រឹក នៅទីស្នាក់ការអាជ្ញាធរមីន ដែលមានអាស័យដ្ឋានៈ ផ្លូវ ២៧៣ កែង៥១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នឹងមានរៀបចំ សន្និសីទសារព័ត៌មាន ស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគី នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ។

សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិនូវ ព័ត៌មានដែលថៃផ្សព្វផ្សាយមិនពិតម្តងហើយម្តងទៀត ចោទប្រកាន់កម្ពុជាដាក់មីនថ្មី ដែលរំលោភទៅនឹងអនុសញ្ញាអូតាវ៉ា។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ អន្តរជាតិ ចូលរួមទទួល យកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។
វាគ្មិនកិត្តិយស៖ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×