Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅសប្តាហ៍ខាងមុខនឹងមានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគ៤កម្ពុជាជាមួយយោធភូមិភាគ២របស់ថៃ

ភ្នំពេញ ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារយោធភូមិភាគទី៤កំពុងដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)ដើម្បីធានាថាការប្រព្រឹត្តទៅនៃកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះនឹងដំណើរការទៅប្រកបដោយវិជ្ជមាន ស្ថាបនានិងដោយរលូន។
គួរបញ្ជាក់ថា នៅថ្ងៃទី១៦សីហាម្សិលមិញ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ប្រទេសថៃបានបញ្ចប់ដោយជោគជ័យដោយភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់ឱ្យមានប្រសិទ្ធភាពព្រមទាំងការបង្កើនជំនឿទុកចិត្តគ្នាក្នុងគោលបំណងត្រឡប់ទៅរកប្រក្រតីភាពវិញ។ 
នៅសប្តាហ៍ខាងមុខនេះដែរ ក៏នឹងមានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)រវាងយោធភូមិភាគ៤កម្ពុជា ជាមួយយោធភូមិភាគ២របស់ថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×