Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងសម្ដេចកិក្តិសង្គហបណ្ឌិត ម៉ែន សំអន ស្តេចយាង និងអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា ព្រះប្រតិមាមង្គល

កំពង់ធំ ៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បានឲ្យដឹងថា ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក​ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ សម្ដេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង សម្ដេចកិក្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រយាង និងអញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ដល់ព្រះប្រតិមាអង្គមង្គល ដើម្បីសុខសេចក្តីសុខ សន្តិភាព ដល់ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ មន្ទីរវប្បធម៌ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា៖ ព្រះប្រតិមាអង្គថ្មីដែលទើបរកឃើញនេះ នឹងដាក់តាំងបង្ហាញក្នុងអាគារសារមន្ទីរខេត្តកំពង់ធំ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ មុននឹងធ្វើការរក្សាទុក ដើម្បីធ្វើការសម្អាត និងជួសជុល មុននឹងដាក់បង្ហាញម្ដងទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×