Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើប្រព័ន្ធកាពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាបានជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋយ៉ាងណាខ្លះ? 

 
ភ្នំពេញ ៖ ប្រព័ន្ធការពារសង្គមមានកម្មវិធី២សខាន់ៗគឺ មូលនិធិជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។ មូលនិធិជាតិជំនួយសង្គមប្រើប្រាស់ថវិការរបស់រដ្ឋ សម្រាប់ឧបត្ថម្ភនៅក្នុងតម្រូវការជាក់ជាក់ស្ដែងជាពិសេសសម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ នេះបើតាមការចេញផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃទី១៨ខែសីហានេះ។

គ្រួសារដែលងាយហានិភ័យគឺសំដៅទៅលើគ្រួសារដែលងាយធ្លាក់ខ្លួនចូលទៅក្នុងភាពក្រីក្រ។ ចំណែកឯរបបសន្តិសុខសង្គមប្រើប្រាស់ថវិការ ដែលជាសមាជិករបស់របបសន្តិសុខសង្គម ឬក៏សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិក ឬក៏បុគ្គលិកក្រុមហ៊ុន និងនិយោជកដែលជាក្រុមហ៊ុន ដាក់លុយចូលគ្នា ហើយប្រសិនបើសមាជិកមួយណា ជួបហានិភ័យក្នុងជីវិត ថវិការដែលដាក់ចូលគ្នានេះនិងយកមកជួយសមាជិកប.ប.ស. ដែលត្រូវការ។
 
សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនិងទទួលបានការគាំពារសង្គមដោយកម្មវិធីជាតិជំនួយសង្គម គិតត្រឹមខែមេសាឆ្នាំ២០២៥កម្មវិធីជាតិជំនួយសង្គមគ្របដណ្ដប់លើពលរដ្ឋ ១.២ លានគ្រួសារ ស្មើនឹងចំនួនពលរដ្ឋ ៤.៨៤ លាននាក់។ ហើយសម្រាប់បុគ្គលជាកម្មករនិយោជិកដែលបម្រើការងារនៅតាមក្រុមហ៊ុនឯកជន បុគ្គលក្នុងវិស័យសាធារណៈ និងបុគ្គស្វ័យនិយោជន៍ ទទួលបានការគាំពារសង្គមដោយរបបសន្តិសុខសង្គម ដោយគិតត្រឹមមេសាឆ្នាំ២០២៥ របបសន្តិសង្គមគ្របដណ្ដប់ទាំងវិស័យសាធារណៈ និងវិស័យឯកជនគ្របដណ្ដប់លើពលរដ្ឋ ៣.១ លាននាក់ ស្មើទៅ៤២៥លានដុល្លារអាមេរិក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×