Tuesday, August 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យទីតាំងលក់ទំនិញចាប់ហួយរកឃើញនូវ បារីអេឡិចត្រូនិច និងក្បាលបារីអេឡិចត្រូនិច ចំនួន ៤០កេស

សៀមរាប ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យទីតាំងលក់ទំនិញចាប់ហួយ និងគ្រឿងក្រអូប មួយកន្លែងដែលស្ថិតនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយការត្រួតពិនិត្យទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញ បារីអេឡិចត្រូនិច ចំនួន ៩០៧ដើម ក្បាលបារីអេឡិចត្រូនិច ចំនួន ៦១០៥ដើម និងបានបន្តធ្វើការស្រាវជ្រាវដល់លំនៅឋាន និងបានរកឃើញនូវ បារីអេឡិចត្រូនិច និងក្បាលបារីអេឡិចត្រូនិច សរុបចំនួន ៤០កេស បន្ថែមទៀតផងដែរ។
ក្នុងករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការដកហូតវត្ថុតាងខាងលើមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី និងបានធ្វើកិច្ចសន្យាអប់រំណែរនាំ ដល់ម្ចាស់ទីតាំង និងម្ចាស់អាជីវកម្ម ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពក្នុងការចរាចរ ជួញដូរ និងការនាំចូលផលិតផល SISHA បារីអេឡិចត្រូនិក (ECigarett) និង អេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid) ជាបន្តទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×