Tuesday, August 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកដោះម្ដាយថ្លៃគ្រាប់បាញ់ស្រោចដូចទឹកភ្លៀងមិនត្រូវនោះទេគ្រាន់តែមានជំងឺមកសម្រាកនៅមន្ទីរពេទ្យអភិបាលខេត្តចុះសួរសុខទុក្ខ

ខេត្តកំពង់ចាម: មន្ត្រីទាហានចំនួនពីររូបម្នាក់មានជំងឺសម្រាកនៅមន្ទីរពេទ្យនិងម្នាក់ទៀតពលីជីវិតនៅសមរភូមិជួរមុខប្រាសាទតាក្របី ព្រំប្រទល់កម្ពុជា-ថៃ។ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្តបានចំណាយពេលមួយកំណត់ថ្ងៃនារសៀលថ្ងៃទី១៩សីហា ឆ្នាំ២០២៥។ដោយបានចុះសួរសុខទុក្ខផ្ទាល់យកអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ជូនដល់វរៈយុទ្ធជននិងលើកទឹកចិត្តឱ្យឆាប់ជាបានត្រឡប់ទៅអង្គភាពវិញ។

លោកអូត ឈាងលី អភិបាលស្រុកបាធាយ បានប្រាប់ឲ្យដឹងថា: ក្រោយពីទទួលដំណឹងលោកព្រិន្ទបាលឯក តក់ ពៅ ជាពលទាហានប្រចាំការសមរភូមិជួរមុខ ភូមិភាគ២ ទិសប្រាសាទតាក្របី មានទីលំនៅបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ មានជំងឺកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម។ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយមន្ត្រីក្រោមឱវាទជាច្រើននាក់បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់នារសៀលថ្ងៃទី១៩សីហា ឆ្នាំ២០២៥ គឺការស្នាក់អាស្រ័យនិងព្យាបាលដោយមិនអស់ថវិកានោះទេ។

អភិបាលស្រុកបាធាយបន្តឲ្យដឹងទៀតថា ថ្នាក់ដឹកនាំខេត្តបាននាំយកអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អ្នកជំងឺរូបនេះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ សម្រាប់អំណោយទាំងនោះរួមមាន÷ ថវិកា១លានរៀល អង្ករនិងឃីតមួយកញ្ចប់ ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តដល់វីរៈយុទ្ធជនរូបនេះឱ្យប្រឹងថែទាំសុខភាព ឆាប់ជាសះស្បើយ។
ដោយសម្រាកនៅផ្ទះរបស់ខ្លួនក្នុងស្រុកបាធាយនេះ ហើយនឹងវិលត្រឡប់ទៅកាន់អង្គភាពរបស់ខ្លួនវិញ។កន្លងទៅថ្មីៗអាជ្ញាធរស្រុកក៏បាននាំយកអំណោយរបស់ឯកឧត្តមអភិបាលខេត្តជូនដល់វីរៈយុទ្ធជនរូបនេះផងដែរ។

សូមបញ្ជាក់ថាបន្ទាប់មកថ្នាក់ដឹកនាំខេត្តក៏បានអញ្ជើញសួរសុខទុក្ខដល់វីរៈយុទ្ធមួយរូបទៀតដែលបានពលីជីវិតនៅសមរភូមិមុខ ដែលមានទីលំនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ក្នុងនាមថ្នាក់ដឹកនាំខេត្តពិតជាមានការសោកស្ដាយចំពោះការបាត់បង់ជីវិតដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងការបម្រើជាតិមាតុភូមិនៃយើងគឺទប់ទល់ការឈ្លានពានពីសំណាក់កងទ័ពថៃដែលចង់លេបយកទឹកដីរបស់កម្ពជា រហូតឈានដល់ការផ្ទុះអាវុធទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×