Tuesday, August 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅតាមបណ្ដោយព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបំផ្លិចបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ វត្តអារាម សាលារៀន

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅតាមបណ្ដោយព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបំផ្លិចបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ វត្តអារាម សាលារៀន និងរងការខូចខាតដល់សម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាកេរមរតកបុព្វបុរសដូនតាខ្មែរ។ ក្រោយប៉ះទង្គិចគ្នារយៈពេល ៥ថ្ងៃ បានធ្វើឱ្យទាហានរងរបួស និងឈានដល់ពលកម្មក្នុងបុព្វហេតុការពារជាតិ និងប្រជាជន។ រហូតដល់យប់រំលងអធ្រាត្រថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ទើបបទឈប់បាញ់បានចូលជាធរមាន បន្ទាប់ពីមានការចចាររវាងសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ជាមួយនាយករដ្ឋមន្រ្ដីស្ដីទីថៃ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងចូលរួមសង្កេតការណ៍ដោយសហរដ្ឋអាមេរិក និងសាធារណប្រជាមានិតចិន។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងថា បន្ទាប់ពីការប្រយុទ្ធបានបញ្ចប់ ហើយស្ថានការណ៍ធូរស្រាល រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការចុះសួរសុខទុក្ខវីរកងដែលកំពុងសម្រាកព្យាបាលរបួសនៅតាមមន្ទីពេទ្យ និងមណ្ឌលសុខភាពមួយចំនួនក្នុងខេត្តសៀមរាប ព្រះវិហារ បន្ទាយមានជ័យ ឧត្ដរមានជ័យ និងរាជធានីភ្នំពេញ។

ឯកឧត្តម បានបន្តទៀតថា ដោយសារស្ថានការណ៍នៅខេត្តឧត្តរមានជ៏យនៅមានភាពផុយស្រួយនៅឡើយ ទើបមិនទាន់អាចអនុញ្ញាតឱ្យមកសួរសុខទុក្ខផ្ទាល់បាននាពេលកន្លងមក។ ទោះជាយ៉ាងណា ថ្ងៃនេះ តាងនាមឱ្យសម្ដេចមហាបវរធិបតី ខ្ញុំបានមកសួរសុខទុក្ខវីរកងទ័ពយើងដែលកំពុងតែសម្រាកព្យាបាលក្នុងខេត្តឧត្តរមានជ័យដោយផ្ទាល់។
រាជរដ្ឋាភិបាលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះយោធិន ដោយរាជរដ្ឋាភិបាលបានរៀបចំឱ្យបានសមរម្យពេញដោយកិត្តិយសដល់យោធិនពលី។ ចំពោះយោធិនដែលរងរបួស ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្ដេចធិបតីជូនដោយផ្ទាល់ ថែមទាំងទទួលបានការមើលថែរផ្គត់ផ្គង់អាហារ និងរាល់ការចំណាយលើការព្យាបាលរហូតដល់ជាសះស្បើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×