Wednesday, August 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ ដែលជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៨៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវរ៉ារទេះភ្លើង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណីលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២៤ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ និងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០០៨ (ឡើងតែមឆ្នាំ២០១៥) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ខាងលើមានឈ្មោះ៖
១-ឈ្មោះ សុខ សូហៃ ហៅ ហៃ ភេទប្រុស អាយុ២៨ឆ្នាំ
២-ឈ្មោះ សុខ ម៉េងឌី ហៅ ឌី ភេទប្រុស អាយុ២២ឆ្នាំ
៣-ឈ្មោះ គឹម មេសា ហៅ ផិន ភេទប្រុស អាយុ៣៥ឆ្នាំ

សម្ភារដកហូតមាន ដែកសំប៉ែតមុខស្រួច (សម្រាប់កាច់កម៉ូតូ) ចំនួន១ដើម និងសោរទីបលេខ៨ ចំនួន១ដើម។ បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×