Wednesday, August 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ច ឃាត់ជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូនៅស្រុកស្អាង និងធាក់ប្លន់យកម៉ូតូ នៅស្រុកកោះធំ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០២នឹង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដល់ចំណុច រង្វង់មូលកួរស្រូវ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃើញជនសង្ស័យ០៥នាក់ ជិះម៉ូតូ០៣គ្រឿង ដោយមានការសង្ស័យក៏បានឃាត់ យកមកធ្វើយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស។

ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ក្រុមខ្លួន បានធ្វើសកម្មភាពលួចកាច់កម៉ូតូនៅស្រុកស្អាង ខេត្តកណ្តាល ០១លើក និងធាក់ប្លន់យកម៉ូតូនៅស្រុកកោះធំ ខេត្តកណ្តាល ចំនួន០១លើក៖ ១-នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោ០៦នឹង៣០នាទី បានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយក្រហម ពាក់ផ្លាកលេខតាកែវ1A-0156 មានលេខម៉ាស៊ីន350958 ចំនួន០១គ្រឿង នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មានបណ្តឹងនៅប៉ុស្តិ៍នគរ បាលដ្ឋបាលព្រែកអំបិល (សមត្ថកិច្ចយើងដកហូតបានម៉ូតូជនរងគ្រោះ)។ ២-ធាក់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខកណ្តាល1AG-4875 នៅចំនុចឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល (ជនសង្ស័យបានយកទៅលក់នៅឃ្លាំងរំសេវ) ។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៩នឹង០០នាទី ដោយបានការអនុញ្ញាត ពីឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ យើងបានប្រគល់ជនសង្ស័យទាំង០៥នាក់ និងវត្ថុតាង ជូនលោកវរសេនីយ៍ត្រី ភឿន វាសនា អធិការរងនគរបាលស្រុកស្អាង ខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×