ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកជំទាវ ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
សូមជម្រាបថា មុនទទួលការតែងតាំង ជាអភិបាលខេត្ដកោះកុងនេះ លោកស្រី ឈី វ៉ា ជាអភិបាលរងខេត្តកោះកុង៕ រក្សាសិទ្ធដោយ៖សុទ្ធលី


