ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្វាយសារតាំងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។
ក្នុងឱកាសខាងលើ លោកទូតបានសម្តែងនូវភាពសប្បាយរីករាយដែលលោកអាចចាប់ផ្តើមបេសកកម្មការទូតនៅកម្ពុជា និងបានគូសបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងប្រទេសបារាំង និងប្រទេសកម្ពុជា។
សារតាំងគឺជាលិខិតផ្លូវការមួយ ចុះហត្ថលេខាដោយប្រធានាធិបតីសាធារណៈរដ្ឋបារាំង និងត្រូវថ្វាយ/ប្រគល់ជូនព្រះ/ប្រមុខរដ្ឋនៃរដ្ឋដែលស្ថានទូតខ្លួនតាំងនៅ ដែលជាការចាប់ផ្តើមជាផ្លូវការនៃបេសកកម្មរបស់ឯកអគ្គរដ្ឋទូត៕ រក្សាសិទ្ធដោយ៖សុទ្ធលី




