Thursday, August 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងនូវវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ នេះបើយោងតាមអនុក្រឹត្យដែលចេញដោយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២៥។

តាមអនុក្រឹត្យខាងលើនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមសុីវិល គ្រឹះស្ថានសាធារណៈ និងឯកជន និងគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមបំផុសស្មារតី គាំទ្រទិវានេះដល់សាធារណៈជន ដើម្បីឱ្យយល់ដឹងពីគុណតម្លៃនៃគំរូវីរភាពអតីតយុទ្ធជន និងនិវត្តជន នៅក្នុងប្រទេសកម្ពុជា។ រក្សាសិទ្ធដោយ៖សុទ្ធលី

×