Thursday, August 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ រវាងអាមេនីនិងអាស៊ែបៃហ្សង់

ភ្នំពេញ ៖ កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ រវាងអាមេនីនិងអាស៊ែបៃហ្សង់ ដែលបង្ហាញពីការវិវត្តជាវិជ្ជមានឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែងនៅ ក្នុងតំបន់កូសកាស (Caucasus) និងវិបុលភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាជនជាទីរាប់អាននៃ ប្រទេសទាំងពីរ។

កម្ពុជាសូមកោតសរសើរបន្ថែមទៀតចំពោះតួនាទីចម្បងរបស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនេះ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដទៃ ទៀតរបស់ឯកឧត្តមប្រធានាធិបតីក្នុងការដោះស្រាយជម្លោះ និងការស្ដារឡើងវិញនូវសន្តិភាព និងស្ថិរភាព ក្នុងតំបន់ផ្សេងៗ តាមរយៈចក្ខុវិស័យការទូត និងប្រកបដោយភាពច្នៃប្រឌិត។
ក្នុងនាមជាប្រទេសដែលស្រលាញ់សន្តិភាព កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការគាំទ្រ និងការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×