Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​សាកល្បង​តាក់ស៊ី​បើកបរ​ស្វ័យ​ប្រ​វ​ត្ដិ​ដំបូង​គេ​លើ​ពិភពលោក​(មានវីដេអូ)

​តាក់ស៊ី​ស្វ័យ​ប្រ​វ​តិ្ដ​ដំបូង​លើ​ពិភពលោក​បាន​រត់​សាកល្បង​លើ​វិថី​ក្រុង​តូ​ក្យូ ក្នុង​ចម្ងាយ​ផ្លូវ​៥,៣​គីឡូ​ម៉ែត្រ​ ប៉ុ​ន្ដែ​ដើ​ម្បីបង្ការ បញ្ហា​ជាយថាហេតុ​គេ​បានឱ្យ​​អ្នកបើកបរ​ម្នាក់​អង្គុយ​នៅ​ក្នុងនោះ​។​រថយន្ដ​នេះ​ត្រូ​វ​បាន​ផលិត​ដោយ​ក្រុមហ៊ុន ​robot ZMP ហើយ​ប្រគល់​ឱ្យធ្វើ​សេវា​ដោយ​ក្រុមហ៊ុន ​taxi Hinomaru Kotsu​។​

រថយន្ដ​ស្វ័យ​ប្រវ​ត្តិ​នឹង​ជួយ​កាត់​ប​ន្ថ​យ​តម្លៃ​តាក់ស៊ី​យ៉ាង​ច្រើន​

ក្រោយ​ការសាកល្បង​ដោយ​រថយន្ដ​រត់ប្តូរ​ទិស ប្ដូរ​ខ្សែបន្ទាត់​ផ្លូវ ហ្វ្រាំង​ឈប់ សុទ្ធសឹង​ដោយ​ស្វ័យ​ប្រ​វ​តិ្ដ​។ អតិថិជន​ម្នាក់ ដែល​អង្គុយ​ក្នុងរ​ថយ​ន្ដសាក​ល្ប​ងនេះ​វាយតម្លៃថា ដំណើរ​សាកល្បង​នេះ​វា​ធូរស្រាល​មែនទែន រថយន្ដ​ធ្វើ​ចលនា​ស្ងៀមស្ងាត់ ដល់​ថ្នាក់​យើង​ភ្លេច​ថា​អង្គុយ​ក្នុង​រថយន្ដ​ដែល​ចលនា​ដោយ​ស្វ័យប្រវត្តិ​។​

​ក្រុមហ៊ុន​ផលិត​នឹង​អ​នុវត្ត​សេវា​សង្ឃឹមថា​គេ​នឹង​ចាប់ផ្ដើម​ជំនួញ​តាក់ស៊ី​បែប​ថ្មី​នេះ​នៅ​ឆ្នាំ​២០២០ ពេលដែល​ជប៉ុន​ធ្វើជាម្ចាស់​ផ្ទះ​អូឡាំពិក​រដូវរំហើយ​។ ពេលនោះ​តម្រូវការ​តាក់ស៊ី​វា​នឹង​កើន​ឡើង ​ហើយ​រថយន្ត​តាក់ស៊ី​ស្វ័យ​ប្រ​វ​តិ្ដនេះ​នឹង​ជួយកា​ត់បន្ថយ​ចំណាយ​ ក៏​ដូចជា​ប​ម្រើ​បាន​ដល់​មនុស្ស​ច្រើន​ជាងមុន​ ពិ​សេ​អ្នក​នៅ​តំបន់​ឆ្ងាយ​៕
លីសា

×