រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ២២ សីហា ២០២៣-២២ សីហា ២០២៥: ខួប ២ ឆ្នាំនៃកំណើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងបន្តទៀតថា ” នៅព្រឹកថ្ងៃទី២២ ខែសីហា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតជាឯកច្ឆ័ន្ទ ផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ២ ឆ្នាំមកនេះ ខ្ញុំបាទបានចូលរួមក្នុងដំណើរជាតិកម្ពុជា និងពិតជាមាន មោទកភាពក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានឆ្លងកាត់នូវវិញ្ញាសារយ៉ាងច្រើនរួមគ្នាដែលត្រូវដោះស្រាយក្រោម ការដឹកនាំប្រកបដោយភាពស្វាហាប់ពោរពេញដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីដើម្បីឆ្ពោះទៅសម្រេចបានកម្ពុជាចក្ខុវិស័យឆ្នាំ ២០៥០ ជាប្រទេសអភិវឌ្ឍន៍”៕ រក្សាសិទ្ធដោយ៖សុទ្ធលី




























