Friday, August 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីធាក់កាប់ប្លន់យកម៉ូតូ

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហាឆ្នាំ ២០២៥ វេលាម៉ោង០៣:១៥នាទីទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីធា ..;ក់ និងកា ..;ប់ប្លន់យកម៉ូតូម៉ាក SCOOPY ពណ៌ប្រផេះ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1LQ- 5358 ប្រព្រឹត្តល្មើសនៅចំណុច ក្រោយធនាគារ J TRUST ផ្លូវ51BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២៤។

ឃាត់ខ្លួនជនសង្ស័យ០២នាក់៖១-ឈ្មោះ គុយ សីហា ហៅ ដាំ ភេទ ប្រុស មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ ម៉ៅ ផានិត ហៅ ម៉ន ភេទ ប្រុស មុខរបរមិនពិតប្រាកដ ។
វត្ថុតាងដកហូត៖ ដាវចំនួន១ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។ចំណែកបក្ខពួកម្នាក់ទៀតកំពុងគេចខ្លួនសមត្ថកិច្ចកំពុងបន្តការងារជំនាញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×