Friday, August 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនជឿជាក់ថាទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយបាននិងកំពុងធ្វើការ ដើម្បីឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងអំពាវនាវឱ្យមានការអនុវត្តដោយប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់។

យោងតាមប្រភពព័ត៌មាន ពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះថា ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២៥ កម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ដោយគ្រោងប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×