Friday, August 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន០៣នាក់ ករណី កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតច្បាប់ (អាវុធខ្លី) មានសម្ភារសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកដោយខុសច្បាប់នូវសារធាតុ

អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២០ខែសីហាវេលាម៉ោង២០នឹង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូលបាន ត្រួតពិនិត្យអាវុធជាតិផ្ទះនៅចំណុចផ្លូវជាតិលេខ៤ដោយធ្វើការ ត្រួតពិនិត្យរថយន្ត១គ្រឿងម៉ាកToyota Alphardបើកបរដោយជនជាតិខ្មែរនៅក្នុងរថយន្តមានគ្នាចំនួន២នាក់ ខណៈនោះសមត្ថកិច្ចបានឆែកឃើញក្នុងរថយន្តមានកាបូបខ្មៅ១មានសម្ភារ មួយចំនួនអាចជាមធ្បោបាយសម្រាប់ចាប់ជំរិតទើបសមត្ថកិច្ចបានសួរនាំជនជាតិខ្មែរទាំងនេះ ហើយបន្តស្រាវជ្រាវលុះដល់
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៥ និង ៣០នាទី សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ០៣នាក់
នៅផ្ទះលេខC០៥ ផ្លូវលេខ០១ បុរីអេស អិន អូ ភូមិរំដួលជើង សង្កាត់ស្នោរ ខណ្ឌកំបូល រាជភ្នំពេញ+វត្ថុតាងចាប់យក : អាវុធខ្លី ០១ដើមម៉ាក ZORAKI M906T លេខA3YZR17YSO1-2400144 ,បង់ចំនួន ០១ ,គ្រាប់ចំនួន ០៤គ្រាប់ លេខ៣២, ស៊ីឡង់សឺចំនួន ០១,កុំព្យូទ័រ
លេបថប ចំនួន ០១គ្រឿង ,ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង , ជញ្ជីងសម្រាប់ថ្លឹង. ថ្នាំញៀនចំនួន ០២គ្រឿង (តូច ០១,ធំ ០១),លេបថប ចំនួន ០១គ្រឿង ម៉ាកLENOVO ពណ៌ខ្មៅ, ម្សៅក្រាមពណ៌សថ្លាមួយចំនួនតូច ,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ឧបករណ៍សម្រាប់ចូកគ្រឿងញៀនចំនួន ០២,PASSPORT ចំនួន ០១,បណ្ណបើកបរចំនួន ០១សន្លឹក,កាតជនជាតិចិនចំនួន ០២សន្លឹក, កាតជនជាតិវៀតណាមចំនួន ០១សន្លឹក,ថង់ប្លាស្ទិចមួយចំនួន បំពង់ទុយោ មួយចំនួន, ដំបងឆក់ចំនួន០២ ខ្នោះចំនួន០២ ស្ព្រាយបាញ់ភ្នែក ចំនួន០៦ កំប៉ុង.វិទ្យុទាក់ទងចំនួន០២គ្រឿង ខ្សែរិតពីជ័រ ០១ថង់និងដំបងដែករលាស់០១ផងដែរ។បច្ចុប្បន្នជនសង្ស័យជនជាតិចិន០៣នាក់និងវត្ថុតាងត្រូវបានបញ្ជូននិងយកមកសាកសួរនិងបន្តនីតិវិធីទៅតុលាការចាត់ការតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×