Friday, August 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គទូតបរទេស ទីភ្នាក់ងារ UN និងអង្គការមិនមែនរដ្ឋាភិបាល បានចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងទម្លាក់គ្រាប់បែកនៅវត្តតាមាន់សែនជ័យ និងទីតាំងគ្រាប់បែកMK84 ទម្លាក់លើផ្ទះពលរដ្ឋ នៅឃុំគោកមន

ឧត្តរមានជ័យ៖បណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ចំនួន៤២និងអង្គការមិនមែនរដ្ឋាភិបាលចំនួន២០ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ អញ្ជើញចុះពិនិត្យទីតាំងគ្រាប់បែក MK-84 ទម្ងន់មួយតោន ដែលទាហានថៃបានទម្លាក់លើផ្ទះប្រជាពលរដ្ឋនាពេលកន្លងមក នៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែង នៃការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×