Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអាវុធហត្ថឃាត់ខ្លួន ឃាតករម្នាក់​ ដែលវាយសម្លាប់ប្រពន្ធស្លាប់ ប្ដីរបួសធ្ងន់

កណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនបុរសជាជនដៃដល់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកចបជីកវាយទៅលើប្តីប្រពន្ធមួយគូ បណ្ដាលប្រពន្ធស្លាប់ និងបុរសជាប្តីរងរបួសធ្ងន់ ហើយបានរត់គេចខ្លួនអស់រយៈពេលជាង ៤ថ្ងៃ។

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលំក្នុងភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង។

ជនរងគ្រោះឈ្មោះ ម៉ាន់ សុគន្ធា ភេទស្រី អាយុ៤០ឆ្នាំ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និង ឈ្មោះ កុយ ពៅ ភេទប្រុស អាយុ៥១ឆ្នាំ ដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាល ចំណែកជនសង្ស័យមានឈ្មោះ ប៉ែន សុថារិទ្ធ ប្រុស អាយុ៣៣ឆ្នាំ ដែលមានទីលំនៅរស់នៅភូមិត្រពាំងស្វា ឃុំទ្រា។ ជនសង្ស័យមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។ វត្ថុតាងដែលចាប់យកបានរួមមាន ម៉ូតូ ១គ្រឿង និងចបជីកដែក ១ដើម ប្រវែង ០,៧៧ម៉ែត្រ។

ក្រោយមកកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនិងស្រុក បានចុះដល់កន្លែងកើតហេតុ សាកសួរជុំវិញកន្លែងកើតហេតុ ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ។ រហូតដល់ថ្ងៃទី២៥ ខែសីហា នៅវេលាម៉ោង ៨:២០នាទី កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបាននាំខ្លួនមកសាកសួរនិងបន្តនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×