Tuesday, August 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម Marcos Da Costa បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងជិតស្និទ្ធ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រវាងកម្ពុជានិងទីម័រឡេស្តេ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥បានចេញខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មានស្តីពី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដ
ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ទីម័រឡេស្តេបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានគាំទ្រដល់ទីម័រឡេស្តេ ឱ្យ ក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ការថ្លែងអំណរគុណនេះត្រូវបាន លើកឡើងក្នុងជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតទីម័រឡេស្ដ ប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ឯកឧត្ដមឧបនាយករដ្ឋមន្តី បានអបអរសាទរ ឯកឧត្តម Marcos Da Costa ដែលត្រូវបាន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក៏បានជូនពរ និងគាំទ្រចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យ ដោយសម្តែងនូវទំនុកចិត្តថា អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងកម្ពុជា និងទីម័រឡេស្តេ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរ គុណចំពោះរដ្ឋាភិបាលទីម័រឡេស្ត ចំពោះបដិសណ្ឋារកិច្ចដ៏ស្និទ្ធស្នាល និងការរៀបចំដ៏ល្អចំពោះ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ នៅទីម័រឡេស្តេ កាលពី ខែឧសភា។

ឯកឧត្តម Marcos Da Costa បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងជិតស្និទ្ធ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរក្សា និងកសាងនូវសន្ទុះវិជ្ជមានបន្តពីឯកឧត្តមឯកអគ្គរដ្ឋទូតអាណត្តិមុន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានធានាចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតថា ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់ការគាំទ្រ និងជំនួយចាំបាច់ ដើម្បីសម្រួលដល់ បេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×