កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា ហិង្សាក្នុងគ្រួសារកូនប្រុសប្រេីអាវុធកែឆ្នៃគំរាមបាញ់ទៅលេីម្តាយបេីសិនម្ដាយមិនព្រមលក់កេរ្ដិ៍អាករណ៍យកមកអោយខ្លួនចាយវាយនោះទេ ករណីប្រើអាវុធកែច្នៃគំរាមទៅលេីម្ដាយ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ក្រោយទទួលបានការស្នេីសុំអន្ដរាគមន៍ពីប្រជាពលរដ្ឋ វេលាម៉ោង២០នឹង១០នាទី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ កេីតហេតុនៅចំណុចភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការ នគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាអោយកំលាំងចុះអន្ដរាគមន៍ភ្លាមៗ ដែលករណីខាងលេីជនសង្ស័យជាកូនគំរាមបាញ់សម្លាប់ម្តាយ ជនសង្ស័យ ឈ្មោះ សៀ ផល្លីន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
តាមការបញ្ជាក់គឺមូលហេតុមកពីម្ដាយមិនព្រមលក់ដីកេរិ្ដដូនតាឲ្យខ្លួនចាយវាយហ្នឹងគេ ទេីបខឹងបានយកកាំភ្លើងខ្យល់កែច្នៃប្រើហ្គាសទៅគំរាមបាញ់សម្លាប់ម្តាយបង្កើតរបស់ខ្លួនតែម្ដង មុខសញ្ញានេះជាជនប្រេីប្រាស់សារធាតុញៀននិងធ្លាប់បានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀនមួយលេីកពីរលេីករួចផងដែរតែលទ្ធផលមិនថមថយមកវិញបានមួយរយៈកេីតឡេីងហឹង្សាដដែល។
សមត្ថកិច្ចបានដកហូតវត្តតាងកាំភ្លើងកែឆ្នៃចំនួន១ដេីម (ប្រើហ្គាស)នឹងដែកស្រួចមួយ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សាកសួរបំពេញនីតិវិធីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី


