Tuesday, August 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម នង សាកល បានធ្វើបទបង្ហាញ អំពីការវិវត្តចុងក្រោយនៃស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ជូនបណ្តាអង្គទូតនៃបណ្តាប្រទេសនៅតំបន់អឺរ៉ុប

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបបណ្តាអង្គទូតនៃបណ្តាប្រទេសនៅតំបន់អឺរ៉ុប រួមមាន ចក្រភពអង់គ្លេស តួកគីយ៉េ សហព័ន្ធរុស្ស៊ី ហុងគ្រី និងឆែក និងបានធ្វើបទបង្ហាញ អំពីការវិវត្តចុងក្រោយនៃស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ បញ្ចប់ជម្លោះព្រំដែនជាមួយប្រទេសថៃ និងធ្វើឱ្យស្ថានការណ៍វិលមករកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×