លោក កើត ឆែ អតីតអភិបាលរងរាជធានីភ្នំពេញ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពត នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ។
ពិធីប្រកាសនេះ ប្រព្រឹត្តទៅនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត ក្រោម អធិបភាពលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ។ ពិធីនេះដែរ ក៏មានអញ្ជើញចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
យោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានតែងតាំងលោក កើត ឆែ ជាអភិបាលរងខេត្តកំពត៕ រក្សាសិទ្ធដោយ៖សុទ្ធលី




