Wednesday, August 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សថ្នាក់ទី១២ ចំនួន ១ ៧៧២នាក់ ត្រូវបានផ្ទេរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាប ដើម្បីប្រលងបាក់ឌុប, អាជ្ញាធរខេត្តឧត្តរមានជ័យជួយទំនុកបម្រុង រហូតដល់ចប់ការប្រលង

ខេត្តឧត្តរមានជ័យ៖ សិស្សានុសិស្សថ្នាក់ទី១២ ចំនួន ១ ៧៧២នាក់ ត្រូវបានផ្ទេរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាប ដើម្បីប្រលងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ការផ្ទេរបេក្ខជនទាំងអស់ ដែលត្រូវប្រលងបាក់ឌុបទៅកាន់ស្រុកពួក ខេត្តសៀមរាបនេះ គឺដោយសារខេត្តឧត្តរមានជ័យបានរងនូវការវាយប្រហារពីសំណាក់កងទ័ពឈ្លានពានថៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ បណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធនានា និងការសិក្សារបស់សិស្សបានរងផលប៉ះពាល់រហូតមកទល់បច្ចុប្បន្ន។

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្ត ឧត្តរមានជ័យ និងសហការី បានអញ្ជើញមកចុះជួបសំណេះសំណាល សួរសុខទុក្ខ បេក្ខជនដែលអញ្ជើញមកពីខេត្តឧត្តរមានជ័យ។
ឯកឧត្ដម អភិបាលខេត្ត បានថ្លែងអំណរគុណដល់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយរៀបចំទីតាំងសម្រាប់ការប្រឡង និងផ្ដល់នូវការគាំទ្រទាំងថវិកា និងសម្ភារៈ សម្រាប់បេក្ខជនទាំង ១៧៧២នាក់។ ឯកឧត្ដមបានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ខិតខំអនុវត្តគោលការណ៍ប្រឡង និងចូលរួមគោរពតាមបទបញ្ញត្តិនៃការប្រឡង អ្នកចេះគឺជាប់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបានចុះពិនិត្យទីតាំងមណ្ឌលប្រឡង ចុះសួរសុខទុក្ខបេក្ខជនចំនួន ៩នាក់ ដែលមានបញ្ហាសុខភាព កំពុងស្នាក់នៅមណ្ឌលសុខភាពស្រុកពួក និងបានចុះទៅពិនិត្យទៅតាំងស្នាក់នៅរបស់បេក្ខជន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×