ឆ្នាំជូត ៖ រាសីស្រុតចុះ ។ ការងារថ្ងៃពិបាករក្សាបានស្ថិរភាព ពុំមានប្រយោជន៍សម្រាប់ការចរចាពាណិជ្ជកម្ម គួរប្រយ័ត្នប្រយែងការដោះស្រាយការងារដើម្បីបញ្ចៀសកំហុស។ កុំអួតអាងរបស់ទ្រព្យនាំឲ្យជនខិលខូចកើតចិត្តចង់បាន។ មនោសញ្ចេតនា ពិបាកទទួលបានការឆ្លើយតបពីមនុស្សដែលខ្លួនស្រឡាញ់ ល្អបំផុតគួរតាំងចិត្តបំពេញកិច្ចការឲ្យជោគជ័យជាមុនសិន។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសឦសាន។ ពណ៌នាំសំណាង ពណលឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ ។ ការងាររបស់អ្នកបង្កប់នូវហានិភ័យច្រើន ជាបណ្តោះអាសន្នគួរបញ្ឈប់រាល់ផែនការហិរញ្ញវត្ថុ ដើម្បីបញ្ចៀសការខាតបង់។ មិនត្រូវចូលរួមក្នុងល្បែងស៊ីសង ប្រយ័ត្នធ្លាក់ក្នុងសំណាញ់ច្បាប់។ មនោសញ្ចេតនាត អ្នកនៅលីវមានឱកាសបានជួបមនុស្សដូចចិត្តប៉ង អ្នកបានរៀបការត្រូវប្រយ័ត្នមានជនទី ៣ មកជ្រៀតជ្រែក។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរការ៕
ឆ្នាំខាល ៖ រាសីស្រុតចុះ ។ ការខិតខំប្រឹងប្រែងក្នុងការងាររបស់អ្នកនៅតែពុំទាន់ត្រូវបានថ្នាក់លើមើលឃើញនាំឲ្យអ្នកមានអារម្មណ៍នឿយណាយ បាក់ទឹកចិត្ត ត្រូវអំណត់រង់ចាំគង់មានថ្ងៃអ្នកនឹងបានសម្រេចគោលដៅ។ ថ្ងៃនេះចាយប្រាក់ត្រូវមានផែនការ។ មនោសញ្ចេតនា ចង់ឲ្យទំនាក់ទំនងកាន់តែល្អូកល្អឺន កក់ក្តៅគួររួមគ្នាកសាងផែនការួមសម្រាប់អនាគត។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស ។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ អាស្រ័យដោយការសហការយ៉ាងល្អជាមួយសមូហភាព ហេតុនេះការងាររបស់អ្នកប្រព្រឹត្តទៅដោយងាយស្រួល គ្មានឧបសគ្គ។ មានឱកាសវិនិយោគតូច ទោះបីមិនបានចំណេញច្រើនតែសុវត្ថិភាព។ មនោសញ្ចេតនា សេចក្តីស្នេហានឹងបន្ថែមថាមពលឲ្យអ្នកទាំង២ ឆ្លងផុតរាល់ការលំបាក។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារទោះបីមានឱកាស តែពិតឬក្លែងក្លាយនៅច្របូកច្របល់ ល្អអាក្រក់ពិបាកស្មាន ត្រូវប្រយ័ត្នប្រយែង។ ចង់វិនិយោគត្រូវយល់ និងមានចំណេះដឹង មិនត្រូវធ្វើតាមការអូសទាញរបស់អ្នកដទៃ។ មនោសញ្ចេតនា ពុំមានអ្វីល្អប្រសើរ ត្រូវអត់ធ្មត់ជាងនេះទៀត។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ ធ្វើការចាំបាច់ត្រូវមានគំនិតផ្ទាល់ខ្លួន កុំឲ្យអ្នកដទៃបញ្ជា។ ថ្ងៃនេះអ្នកមានឱកាសវិនិយោគល្អដោយបានព័ត៌មានពីអ្នកផ្សេង។ មនោសញ្ចេតនា ចូរនាំគូស្នេហ៍ទៅមើលកុន ទទួលទានកាហ្វេ ឬដើរកម្សាន្តដើម្បីពង្រឹងទំនាក់ទំនងកុំឲ្យរសាយ។ ទិសនាំលាភទិសខាងត្បូង តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារប្រព្រឹត្តទៅដោយរលូន ដោយបានកិច្ចសហការយ៉ាងល្អពីមិត្តភក្តិរួមអាជីព។ ថ្ងៃនេះមានលាភចូល អាចបង្កើនចំណូលយ៉ាងសន្ធឹក។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់ ។ អាស្រ័យដោយមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំត្រូវបានគេប្រគល់ភារកិច្ចសំខាន់ៗឲ្យបំពេញ អាចបញ្ចេញស្នាដៃរបស់ខ្លួន។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់អ្នកធ្វើជំនួញលក់ដូរ។ មានភាពស្ងៀមស្ងាត់ តែបង្កប់ទំនាស់នៅក្នុងចិត្ត។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីល្អមធ្យម ។ ការងាររវល់គ្មានពេលទំនេរ ចាំបាច់ត្រូវរៀបចំពេលវេលាឲ្យមានពេលលំហែកាយកុំឲ្យប៉ះពាល់ដល់សុខភាព។ ការរកស៊ីធម្មតាពុំមានអ្វីប្រែប្រួល អាចវិនិយោគរយៈពេលវែង។ មនោសញ្ចេតនា អ្នកនៅលីវនៅតែពុំទាន់បានជួបគូព្រេង រឿងវាសនាមិនអាចជំនះបាន។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ស។ អ្នកជួយយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់ ។ ការងារមានឱកាសបានប្រាស្រ័យជាមួយប្រភពទុនធំផ្តល់ប្រសិទ្ធភាពខ្ពស់ អ្នករៀនសូត្រ នឹងទទួលបានស្នាដៃល្អ។ មានអ្នកជួយឧបត្ថម្ភគាំទ្រ ហេតុនេះអ្នកអាចរកចំណូលបានច្រើន។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកជួយយកអាសាឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ ។ ការងារត្រូវប្រយ័ត្នប្រយែងមានអ្នកចង់ប៉ែងជើងអ្នក។ ចំណូលមានកម្រិត ចាយវាយត្រូវមានផែនការ។ មនោសញ្ចេតនា ៖ មានរឿងវិវាទបន្តិចបន្តួច នាំឲ្យមានការឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសខាងកើត តំណមខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ ។ រាសីកំពុងឡើង ធ្វើកិច្ចការអ្វីក៏បានសម្រេចជោគជ័យ។ មានឱកាសរកចំណូលធំ លាភចូលដល់ផ្ទះ។ មនោសញ្ចេតនា អ្នកនៅលីវនឹងបានជួបមនុស្សមានចិត្តគំនិតចុះសម្រុងគ្នា។ ទិសនាំលាភទិសខាងកើត តំណមទិសនិរតី។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕