រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍បឋម, ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងគំហែងយកប្រាក់ ១០ម៉ឺន និងរំលោភសេពសន្ថវ:។
ឃាត់ខ្លួនជនសង្ស័យ០៤នាក់រួមមាន៖
១-ឈ្មោះ ZHU ZONG LIANG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន
២-ឈ្មោះ YI MING XING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន
៣-ឈ្មោះ សាន ស្រីនិ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ អគារខុនដូ R&F បន្ទប់លេខ១៥០៧ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
៤-ឈ្មោះ សួស សារ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅខេត្តកំពង់ចាម មុខរបរ លក់ដូរ ។
វត្ថុតាងចាប់យក៖ អាវុធខ្លី ១ដើម, តំបងឆក់ ១ដើម, ខ្នោះ ១គូ។ សម្ភារ:ឮដកហូត រួមទាំងវត្ថុតាង៖ ទូរស័ព្ទម៉ាក IPHONE 12 PROMAX ពណ៌ទឹកមាស, ប័ណ្ណបើកបរ ប្រភេទ (ខ) ១សន្លឹក និង ប្រាក់ចំនួន២០,០០០រៀល, រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 2A-3423, ទូរស័ព្ទ ០៦គ្រឿង ម៉ាកIPHONE ០៥គ្រឿង សេរី PHONE 16 PROMAX ០៣គ្រឿង (ពណ៌ទឹកមាស ០២គ្រឿង និង ពណ៌ទឹកប្រាក់ ០១គ្រឿង) សេរី PHONE 15 ពណ៌ស ០១គ្រឿង និងសេរី IPHONE11 ពណ៌ស្វាយ ០១គ្រឿង និងម៉ាក SAMSUNG Z FOLD2 ពណ៌ផ្កាឈូក ០១គ្រឿង, លិខិតឆ្លងដែន ០១ក្បាល, កាបូបយួដៃ ពណ៌ត្នោត ០១, សោររថយន្ត ម៉ាកPORSCHE ០១, កូនសោរខ្ចោះដៃ ០២គ្រាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី


