Thursday, August 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើលិខិតអរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការស្នើរូបលោក សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព

សេតវិមាន រដ្ឋធានីវ៉ាស៊ីងតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្ញើលិខិតថ្លែងអំណរគុណ ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការស្នើរូបលោក សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

លិខិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានខ្លឹមសារយ៉ាងដូច្នេះថា ” ខ្ញុំសូមអរគុណ ចំពោះលិខិតដ៏កក់ក្ដៅរបស់ឯកឧត្តម និងជាពិសេស ការស្នើរូបខ្ញុំ សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព។
ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយឯកឧត្តម ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។ ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប។ ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព។ ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។
ចាប់ពីពេលនេះតទៅ យើងអាចផ្ដោតការយកចិត្តទុកដាក់ជាមួយគា្នលើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×